ព័ត៌មានអន្តរជាតិ

តួកគី មានអ្នកឆ្លងជំងឺកូវីដថ្មី លើសពី៤២.០០០នាក់

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា តួកគី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី៤២.០០០នាក់ ។

គិតត្រឹមថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ ប្រទេសតួកគី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៤២.៥៥១នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺទំាងអស់នោះ គឺមានអ្នកជំងឺចំនួន១.៧០៦នាក់ បានបង្ហាញរោគសញ្ញាជំងឺ ។

ក្រសួងសុខាភិបាលរបស់ប្រទេសតួកគី បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺនៅទូទាំងប្រទេសបានកើនឡើងដល់៣.៥២៩.៦០១នាក់ ។

ដោយសារតែចំនួនអ្នកឆ្លងជំងឺមានច្រើននាក់ នៅតាមទីកន្លែង សាធារណៈ និងតាមដងផ្លូវគេឃើញពលរដ្ឋបាននាំគ្នា ពាក់ម៉ាស់ដើម្បីការពារការឆ្លង រាលដាលជំងឺរាតត្បាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top