Covid-19

WHO បង្ហាញក្តីព្រួយបារម្ភ ចំពោះការកើនឡើង ករណីឆ្លងកូវីដ ក្នុងប្រទេសហ្វីលីពីន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាអង្គការ សុខភាពពិភពលោក WHO បានសំដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណីកើនឡើង ជាថ្មី នៃអ្នកឆ្លងវិរុសកូវីដ នៅក្នុងប្រទេសហ្វីលីពីន ដែលឈានទៅរក សញ្ញាប្រកាសអាសន្ន។

ប្រធានអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចលោក Takeshi Kasai បាននិយាយថាចំនួន នៃអ្នកឆ្លងកូវីដនៅក្នុងប្រទេសហ្វីលីពីន គិតមកត្រឹមពេលនេះ គឺមានចំនួនលើស ពីសមត្ថភាពនៃ ក្រុមអ្នកមើលថែផ្នែកសុខភាព របស់ប្រទេសរួចទៅហើយ។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងសរុប នៅក្នុងប្រទេសហ្វីលីពីន មានទៅដល់៨១២ ៧៦០នាក់ខណៈដែលតួលេខ នៃអ្នកបាត់បង់ជីវិតសរុបក៏មាន ចំនួនកើនឡើងខ្លាំង ទៅដល់១៣ ៨១៧នាក់មកហើយ។

យោងតាមការបញ្ជាក់ ដោយក្រសួងសុខាភិបាល របស់ប្រទេសហ្វីលីពីន ផងដែរបានបង្ហាញថា ក្រុមអ្នកធ្វើការផ្នែកសុខាភិបាលជួរមុខ ចំនួន១៦ ១៨៥នាក់ដែល បានឆ្លងវិរុសនេះ និងក្នុងនោះប្រមាណជា៨២នាក់ បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top