ព័ត៌មានអន្តរជាតិ

អ្នកជំនាញ វីរុស របស់ថៃថា វីរុសបំលែងខ្លួនថ្មី រកឃើញនៅ អង់គ្លេស បានឆ្លងចូលដល់ថៃ គឺប្រហែលនាំចូលពីកម្ពុជា

បរទេស៖ អ្នកជំនាញខាងវីរុសម្នាក់បានកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ថា មេរោគដែលបំលែងខ្លួនថ្មីរកឃើញនៅចក្រភពអង់គ្លេស បានរីករាលដាលចូលប្រទេសថៃ គឺប្រហែលជាត្រូវបាននាំចូលពីប្រទេសកម្ពុជា ដោយជនជាតិថៃឆ្លងកាត់ព្រំដែន ឬពលករចំណាកស្រុក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សាស្រ្តាចារ្យ Yong Pooverawan នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា វីរុសបំលែងខ្លួនថ្មីនៅចក្រភពអង់គ្លេស ត្រូវបានរកឃើញនៅក្នុងប្រជាជនឥណ្ឌានិងចិន ដែលបានចូលប្រទេសកម្ពុជាកាលពីខែកុម្ភៈ។

លោកបាននិយាយនៅក្នុងការបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោកថា ករណីដំបូងត្រូវបានគេរាយការណ៍នៅទីនោះ (កម្ពុជា)។ វីរុសដែលបំលែងខ្លួនថ្មី ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេសបានរីករាលដាលនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីពេលនោះមក៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top