ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ិរ៉ង់ ចោទអាមេរិកថា បានរារាំងការនាំចូល វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតី អ៊ីរ៉ង់ បានធ្វើការចោទប្រកាននិងរិះគន់ៗ ចំទៅលើអាមេរិក ដែលបានធ្វើឲ្យមានការរាំងស្ទះ ទៅដល់ការនាំចូល វ៉ាក់សាំង ប្រមាណជា១០លានដូស ដែលរដ្ឋាភិបាលក្រុង តេហរ៉ង់បានត្រៀម ក្នុងការចែកជូនពលរដ្ឋ របស់ខ្លួន ។

លោកប្រធានាធិបតី Rouhani បាននិយាយថា អាមេរិកបានធ្វើការ ដាក់សំពាធ ទៅលើក្រុមហ៊ុនជាច្រើន ដែលជាអ្នក ផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់អ៊ឺរ៉ង់ ។ លោកបន្តថា ពួកយើង បានធ្វើការចុះកុងត្រា លើកិច្ចព្រមព្រៀងមួយ ដើម្បីទិញយកវ៉ាក់សាំង ជាច្រើនរួចមកហើយប៉ុន្តែ
សុទ្ធតែត្រូវបានរារាំង ដោយអាមេរិកទាំងអស់ ។

លោក Rouhani ក៏បានបញ្ជាក់ទៀតដែរថា ខណៈពេលជាមួយគ្នានេះផងដែរ អ៊ីរ៉ង់ពិតជាកំពុងជួបបញ្ហា លំបាកខ្លាំងមែន ទែនក្នុងការបញ្ជាទិញវ៉ាក់សាំង ជាមួយនឹងលុយ ដែលខ្លួនមានដែលបច្ចុប្បន្ន កំពុងត្រូវបានបិទ មិនអាចប្រើប្រាស់ ដោយសារទណ្ឌកម្មអាមេរិក។

គួរឲ្យដឹងដែរថា សេចក្តីប្រកាសមួយនេះ ដោយលោកប្រធានាធិបតី បានធ្វើឡើង នៅក្រោយពេល ដែលប្រទេសរបស់លោកបាន កំពុងប្រឈមមុខទៅនឹងរលកវាយប្រហារជាលើកទី៤ ដែលបានធ្វើឲ្យចំនួន នៃអ្នកឆ្លងកូវីដ បានកើនឡើងទៅដល់ ២លាននាក់ មកហើយខណៈ ដែលអ្នកបាត់បង់ជីវិត បានកើនដល់៦៣ ៨០០នាក់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top