ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល ការចោទប្រកាន់ បំភិតបំភ័យ របស់សហរដ្ឋអាមេរិក

ប៉េកាំង៖ ចិន បានច្រានចោល ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសនេះ ដែលបានធ្វើសកម្មភាពបំភិតបំភ័យ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានអះអាងថា ស្លាកនៃការបំភិតបំភ័យ ឬការបង្ខិតបង្ខំ មិនអាចត្រូវបានគេដាក់ នៅលើប្រទេសចិននោះឡើយ ។

អ្នកនាំពាក្យក្រសួង ការបរទេស លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលត្រូវបានគេស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ របស់អ្នកនាំពាក្យក្រសួង ការបរទេសសហរដ្ឋអាមេរិក Ned Price ប្រឆាំងនឹងប្រទេសចិន ។

លោកចាវ បានលើកឡើងថា “ប្រទេសចិនមិនដែលមានចេតនា បំភិតបំភ័យអ្នកដទៃទេ ប៉ុន្តែខ្លួនមិនខ្លាចការបំភិតបំភ័យ ណាមួយឡើយ។ ចិនមិនចង់បង្ខិតបង្ខំនរណាម្នាក់ឡើយ ប៉ុន្តែវាគ្មានប្រយោជន៍ នោះទេក្នុងការបង្ខិតបង្ខំចិន” ។

លោកបានសង្កត់ធ្ងន់ថា វាជាការពិតដែលត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិថា មានតែប្រទេសចិនមួយគត់ នៅលើពិភពលោក តៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចលុបចោលបាននៃទឹកដីចិន ហើយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។

អ្នកនាំពាក្យរូបនោះបានបន្ដថា“ គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋាន គ្រឹះនយោបាយ នៃទំនាក់ទំនងចិន – សហរដ្ឋអាមេរិក ដែលជាការប្តេជ្ញាចិត្តធ្វើឡើង ដោយភាគីសហរដ្ឋអាមេរិក ក្នុងទំនាក់ទំនងរួមគ្នារវាងចិន និងសហរដ្ឋអាមេរិក និងខ្សែពណ៌ក្រហម ដែលមិនអាចឆ្លងកាត់បាន” ។

លោកបានកត់សម្គាល់ថា នាវាចម្បាំងសហរដ្ឋអាមេរិក បានបង្ហាញម្តង ហើយម្តងទៀតនូវ“ សាច់ដុំ” នៅក្នុងច្រកសមុទ្រតៃវ៉ាន់ កាលពីពេលថ្មីៗនេះ ដោយបានបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរ ដល់កងកម្លាំង“ ឯករាជ្យតៃវ៉ាន់” និងគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពនៅលើច្រក សមុទ្រតៃវ៉ាន់។

ដោយ ឈូក បូរ៉ា

To Top