ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសដោះលែងទូករបស់កូរ៉េខាងត្បូង ក្រោយឃាត់ទុកនៅឈូងសមុទ្រពែរ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃសុក្រថា តុលាការរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បទបញ្ជាមួយសម្រាប់ការដោះលែងទូកដែលបានរឹបអូសរបស់ប្រទេសកូរ៉េខាងត្បូង នៅឈូងសមុទ្រពែរ នៅក្នុងខែមករា ។

លោក Saeed Khatibzadeh អ្នកនាំពាក្យមកពីក្រសួងការបរទេស ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាននិស្សិតរបស់អ៊ីរ៉ង់ ថា “បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតទៅលើបញ្ហានៃអំពើហិង្សាលើនាវារបស់កូរ៉េខាងត្បូង និងសំណើរបស់ម្ចាស់ (នាវា) និងរដ្ឋាភិបាលកូរ៉េ ដើម្បីធ្វើការដោះលែងទូកដែលបានរឹបអូស ដែលបានប្រកាសដោះលែងដោយសុភាចារបុរសអ៊ីរ៉ង់” ។

លោក Khatibzadeh បានជំរុញដល់កាប់ពីទែន និងទូកដើម្បីបញ្ចៀស “កំណត់ហេតុដែលមិនល្អ នៃអំពើហិង្សានៅក្នុងតំបន់” ។

គាត់បានលើកឡើងថា រដ្ឋឥស្លាម បានសង្កត់ធ្ងន់ទៅលើការអង្កេតពេញលេញនៃជើងទឹក និងច្បាប់ពាក់ព័ន្ធនឹងបរិស្ថាន ដោយបានបន្ថែមថា ក្រុមត្រួតពិនិត្យរបស់អ៊ីរ៉ង់ និងបន្តតាមដានរាល់អំពើហិង្សានានាដែលគួរអនុវត្តន៍តាម ។

គួររំលឹកថា កាលពីថ្ងៃទី០៤ ខែមករា ឆ្មាំបដិវត្តន៍ឥស្លាម របស់ប្រទេសអ៊ីរ៉ង់ បានរឹបអូសបានទូករបស់កូរ៉េខាងត្បូង ដែលផ្ទុកប្រេងចំនួន៧.២០០តោន ដែលគេហៅថា “ជាការបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន” នៅឈូងសមុទ្រ៕

To Top