ព័ត៌មានអន្តរជាតិ

ឥណ្ឌាពិបាក បំបែកក្រទ្បាអុកចិនណាស់ ក្នុងភូមិសាស្ត្រនយោបាយអាស៊ីខាងត្បូង

ភ្នំពេញ៖លោក​ តាន់​ វុទ្ធា​ អ្នក​តាមដាន​ភូមិ​សាស្ត្រ​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា​ “String of Pearls” គឺជាយុទ្ធសាស្រ្តផ្លូវសមុទ្ររបស់ចិន ក្នុងភូមិសាស្រ្តនយោបាយតំបន់មហាសមុទ្រឥណ្ឌា ដែលចិនប្រើដើម្បីទ្បោមព័ទ្ធឥណ្ឌា ទាំងពាណិជ្ជកម្ម និងយោធាតាមផ្លូវសមុទ្រ។ នេះមិនមែនជារឿងចៃដន្យ ឬស្រមើស្រមៃទ្បើយ តែចិនបានសាងសង់រួចហើយ នូវកំពង់ផែយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីទ្បោមព័ទ្ធឥណ្ឌា មិនអោយរើខ្លួនរួច ដោយផ្តើមចេញពីអាស៊ីខាងត្បូងរហូតដល់តំបន់អាហ្រ្វិក។

ចិនបានសង់កំពង់ផែ Chittagong ក្នុងប្រទេស Bangladesh, កំពង់ផែ Gwadar ក្នុងប្រទេស Pakistan, និងកំពង់ផែ Hambantota ក្នុងប្រទេស Sri Lanka ដើម្បីទ្បោមព័ទ្ធឥណ្ឌា។ ក្រៅពីនោះក៏មានដែរប្រទេសកោះ Maldives, Seychelles និងភូមា ដែលបានអនុញ្ញាតអោយចិនសង់កំពង់ផែយុទ្ធសាស្រ្ត។ ប្រទេសនៅជាប់ព្រំដែនឥណ្ឌា សុទ្ធតែស្អប់ឥណ្ឌា ដោយសារជម្លោះទឹកដី និងសាសនាជាមួយឥណ្ឌា ជាពិសេស គឺ Pakistan និង Bangladesh លើកលែងតែកូនប្រទេស Bhutan មួយគត់ ដែលជាមិត្តចាក់ទឹកមិនលិចរបស់ប្រទេសឥណ្ឌា។ ចិនបានខ្ចីដៃPakistan ជាមហាអំណាចនុយក្លេអ៊ែរក្នុងតំបន់ អោយបន្សាបកម្លាំងឥណ្ឌា បានជាច្រើនទសវត្សរ៍មកហើយ៕

To Top