កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១.២៨៥នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់៣៥៥.៧៥៣នាក់ ។
លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា មានករណីថ្មីចំនួន១៧នាក់ គឺជាអ្នកនាំចូល ជាមួយគ្នានេះដែរ ចំនួន១.២៦៨នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ។

ចំនួន០៤នាក់បន្ថែមទៀត បានស្លាប់ត្រូវបានគេ រាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់១.៣០៨នាក់ ។
អ្នកជំងឺផ្សេងទៀត ចំនួន១.១៧៥នាក់ បានឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ ដែលនាំឲ្យចំនួនអ្នកបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យវិញដល់៣៤០.២៤២នាក់ ឬស្មើនឹង៩៥,៦ភាគរយនៃករណីទាំងអស់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
