បរទេស៖ ស្ថានទូតចិននៅក្នុងទីក្រុងយ៉ាំងហ្គូន បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងតែធ្វើការទាក់ទងជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ានម៉ា នៅពេលត្រូវគេសួរអំពីសេចក្តីរាយការណ៍ ដែលថា មន្ត្រីការទូតមួយរូប បាននិយាយជាមួយរដ្ឋាភិបាល តំណាងឲ្យរដ្ឋបាលដួលរលំរបស់លោកស្រី អ៊ុង សានស៊ូជី។
កាសែត Irrawaddy បានរាយការណ៍នៅសប្ដាហ៍នេះថា ទីប្រឹក្សាមួយរូបមកពីស្ថានទូតចិន បាននិយាយតាមទូរស័ព្ទជាមួយ សមាជិកនៃគណៈកម្មការតំណាងឲ្យសភា Pyidaungsu Hluttaw កាលពីសប្ដាហ៍មុន នៅក្នុងដំណើរទាក់ទងគ្នាដំបូង រវាងមន្ត្រីចិននិងក្រុមនោះ ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ធ្វើឡើងដោយយោធាមក។
នៅក្នុងការឆ្លើយតបទៅនឹង សំណើរបស់អ្នកសារព័ត៌មាន ស្ថានទូតចិន តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា ប្រទេសចិនបាននិងកំពុងតែធ្វើទំនាក់ទំនង និងពិភាក្សាជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ានម៉ា។
ស្ថានទូតចិនបានបន្តយ៉ាងដូច្នេះថា “គោលបំណង គឺដើម្បីធ្វើតួនាទីនៃ ការលើកកម្ពស់សន្តិភាពនិងកិច្ចពិភាក្សាគ្នា លើកម្ពស់ការធ្វើឲ្យស្ថានភាពត្រជាក់ និងរក្សាស្ថិរភាពនៅក្នុងប្រទេសមីយ៉ានម៉ា ដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការពិភាក្សានិងប្រឹក្សាយោបល់ ព្រមទាំងបន្តជំរុញដំណើរការនៃការផ្លាស់ប្តុរលទ្ធិប្រជាធិបតេយ្យ”៕
ប្រែសម្រួល៖ប៉ាង កុង
សម្ដេចតេជោនាយករដ្ឋមន្ត្រី ដាក់បទបញ្ជាដល់អភិបាលរាជធានី-ខេត្ត៖
១-គ្រួសារមានសមាជិកស្លាប់ដោយកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងថ្លៃអគ្គិសនី រយៈពេល៥ខែ ថវិកា១០លានរៀល និងអង្ករ១០០គីឡូក្រាម
២-គ្រួសារដែលមានសមាជិកទទួលរងកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី រយៈពេល៣ខែ
៣-គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក រដ្ឋនឹងឧបត្ថម្ភថវិកា៣០ម៉ឺន/គ្រួសារ និងបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក អគ្គិសនី ក្នុងរយៈពេល២ខែ៖
– អ្នកនៅក្រៅតំបន់បិទខ្ទប់ ទទួលបានដូចគោលការណ៍ខាងលើ
– អ្នកនៅក្នុងតំបន់បិទខ្ទប់ រដ្ឋនឹងផ្ដល់បន្ថែមនូវអង្ករ ២៥Kg មីមួយកេសតូច និងត្រីខ២០កំប៉ុង សម្រាប់ក្រុមគ្រួសារនីមួយៗ
– កម្មករ-កម្មការិនី ដែលពាក់ព័ន្ធនឹងកូវីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក រដ្ឋនឹងបង់ជំនួសនូវថ្លៃទឹក និងថ្លៃអគ្គិសនីក្នុងរយៈពេល២ខែ (បើនៅម្នាក់ឯងក៏ត្រូវចាត់ទុកថាមួយគ្រួសារផងដែរ)
Join ? ដំណឹងសាធារណៈ (https://t.me/khpublic_document)
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១០ ខែមេសានេះអ្នកឆ្លងថ្មីនៃមេរោគកូវីដ១៩នៅប្រទេសកម្ពុជាមានចំនួន៤៨៣នាក់ ខណៈការឆ្លងនេះជាស្ថានភាពដ៏អាក្រក់បំផុតនៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋនឹងជួយបង់ថ្លៃទឹក និងអគ្គិសនី ជូនដល់ក្រុមគ្រូសារសពដែលបានបាត់បង់ជីវិតដោយសារមេរោគកូវីដ១៩ រយៈពេល៥ខែ ខណៈរហូតដល់បច្ចុប្បន្ននេះប្រទេសកម្ពុជា មានអ្នកស្លាប់ដោយសារករណីកូវីដនេះមានចំនួន២៤នាក់ហើយនោះ។
-សម្តេចតេជោ ហ៊ុន សែនបានប្រកាសថា រដ្ឋនឹងជួយបង់ទឹកស្អាត អគ្គិសនីជូនដល់បងប្អូនណា ដែលមានសមាជិកឆ្លងមេរោគកូវីដ១៩ រយៈពេល៣ខែ ហើយនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៣០ម៉ឺនរៀល រយៈពេល២ ខែផងដែរ។
-នាយករដ្ឋមន្រ្តីបានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវផ្តល់គ្រឿងបរិភោគជូនដល់ក្រុមគ្រួសារណាដែលមានករណីឆ្លងមេរោគកូវីដ១៩ ដោយជំនួយនោះមានអង្ករ២៥គីឡូគ្រាម មីមួយកេះ ត្រីខ និងសម្ភារៈមួយចំនួនទៀតផងដែរ ក្នុងអំឡុងដែលពួកគាត់កំពុងធ្វើចត្តាឡីស័កនោះ។
-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្លៃព្យាបាលរបស់បងប្អូនដែលមានករណីឆ្លងមេរោគកូវីដ១៩ គឺរដ្ឋជាអ្នករ៉ាប់រង ខណៈក្រុមគ្រូសាររបស់ពួកគាត់ នឹងត្រូវបានជួយឧបត្ថម្ភផ្សេងទៀត ទាំងសម្ភារៈបរិភោគ ថ្លៃទឹកថ្លៃភ្លើង និងថវិកាចំនួន៣០ម៉ឺនរៀលក្នុងមួយខែផងដែរ។
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើការអំពាវនាវដល់ អាជ្ញាធរអគ្គិសនី រដ្ឋករទឹក និងក្រុមហ៊ុន ឯកជនជាម្ចាស់ទឹក ភ្លើង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុគ្រោះបង់ថ្លៃទឹកភ្លើងជូនដល់ក្រុមគ្រូសារដែលបានបាត់បង់ជីវិតដោយសារកូវីដ១៩ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាលបាលមេរោគកូវីដ១៩នោះ។
-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ស្បៀង និងថវិកាឧបត្ថម្ភជូនដល់ក្រុមគ្រូសារមានករណីឆ្លងកូវិដ១៩ ថ្វីត្បិតវាមិនបានគ្រប់គ្រាន់ដូចប្រាក់ចំណូលរបស់បងប្អូនក៏ពិតមែន ប៉ុន្តែវាជាការសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈក្នុងពេលជួបបញ្ហានេះ។