ព័ត៌មានអន្តរជាតិ

ការសិក្សា៖ កូរ៉េខាងជើងលួចលុយ ១ពាន់លានដុល្លារ តាមអ៊ីនធឺណេត ក្នុងរយៈពេលមួយទសវត្ស

បរទេស៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មានជាប់ពាក់ព័ន្ធ ក្នុងហេតុការណ៍ហ៊ែកលួចហិរញ្ញវត្ថុ ជាងពាក់កណ្ដាលនៃ ការហ៊ែកលួចហិរញ្ញវត្ថុកំពូលៗទំាង ១០លើពិភពលោក ហើយប្រហែលជាលួច បានប្រាប់ប្រមាណ ១ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១១មក។

ទីភ្នាក់ងារ Traders of Crypto មានមូលដ្ឋាននៅអង់គ្លេស បាននិយាយក្នុងរបាយការណ៍ថ្មីមួយថា ប្រទេសកូរ៉េខាងជើង បានលួចជាបន្តបន្ទាប់ពីកម្មវិធីដូរប្រាក់អនឡាញ និងពាក់ព័ន្ធក្នុងទម្រង់ចោរកម្ម អនឡាញដទៃទៀតផងដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា របាយការណ៍ថ្មីនោះបាននិយាយថា នៅក្នុងចំណោមការលួចហិរញ្ញវត្ថុកំពូលទាំង១០ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ ហេតុការណ៍ចំនួន៥ មានពាក់ព័ន្ធនឹងកូរ៉េខាងជើង។

លោក Ondrej Krehel ជាប្រធានក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេត Lifars បាននិយាយប្រាប់ទស្សនាវដ្តី Fortune Magazine ថា ពួកហ៊ែកឃើកូរ៉េខាងជើង គឺជាក្រុមហ៊ែកឃើដែល បណ្ដុះបណ្ដាលដោយយោធា ធ្វើប្រតិបត្តិការបោកយកប្រាក់ តាមរយៈការចង្អុលបង្ហាញបញ្ជាក់ពីយោធា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top