ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា បដិសេធមិនអនុញ្ញាត​ឱ្យប្រេសិតយូអិន ចូលមកធ្វើទស្សនកិច្ច

បរទេស៖ យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានបដិសេធ មិនអនុញ្ញាតឱ្យ​ប្រេសិតរបស់អង្គការសហប្រជាជាតិ​ធ្វើទស្សនកិច្ចទេ បន្ទាប់ពីលោកស្រី បាន​មកដល់ទីក្រុងបាងកក ប្រទេសថៃ ក្នុងក្តីសង្ឃឹមនៃកិច្ចប្រឹងប្រែងការទូត ​ដែលចាប់ផ្តើមដើម្បីដោះស្រាយ ​វិបត្តិនៅក្នុងប្រទេសនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការ​សហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា កំពុងធ្វើដំណើរទៅកាន់បណ្តាប្រទេសអាស៊ី ​ដែលមានបំណងត្រួសត្រាយផ្លូវចេញ​ពីភាពវឹកវរដែលកំពុង កើតឡើង​នៅជិតខាងប្រទេសថៃ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបានមានប្រសាសន៍ថា ​“ទើបតែមកដល់ក្រុងបាងកក ដើម្បីពិភាក្សា។ ខ្ញុំសោកស្តាយដែល Tatmadaw ឬ យោធាភូមា បានឆ្លើយតបមកខ្ញុំកាលពីម្សិលមិញថា ពួកគេមិនបានត្រៀមខ្លួនទទួលខ្ញុំទេ។ ខ្ញុំត្រៀមខ្លួនសម្រាប់ការសន្ទនា។ អំពើហឹង្សាមិនដែលនាំ ឱ្យមាន​ដំណោះស្រាយប្រកបដោយចីរភាពទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top