Covid-19

ឥណ្ឌា ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនពលរដ្ឋខ្លួនបានជិត ១០០លានដូសហើយ ខណៈអ្នកឆ្លងវីរុសមួយថ្ងៃប្រហែល ៩ម៉ឺននាក់

បរទេស៖ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង ៩០លានដូស ក្នុងពេលមានការឆ្លងរាលដាលរលកទី២ ។ ប្រទេសឥណ្ឌា ក៏បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩ ម៉ឺនករណីជារៀងរាល់ថ្ងៃផងដែរ ចាប់តាំងពីថ្ងៃទី ១ ខែមេសា។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សគ្រប់រូបដែលមានអាយុលើសពី ៤៥ ឆ្នាំឥឡូវមានសិទ្ធិទទួលបាន ការចាក់ថ្នាំបង្ការរោគ ដែលអាចរកបាននៅតាម មជ្ឈមណ្ឌលចាក់វ៉ាក់សាំង និងមន្ទីរពេទ្យនានា នៅប្រទេសឥណ្ឌា។ ដូសភាគច្រើនត្រូវបានគេផ្តល់ ឱ្យដល់អ្នកធ្វើការជួរមុខ និងមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ។

ទោះយ៉ាងណាការចាក់វ៉ាក់សាំងធំបំផុត នៅលើពិភពលោកហាក់ ដូចជាមានការលំបាក។ នៅសប្តាហ៍នេះរដ្ឋចំនួន ១២ បានរាយការណ៍អំពីកង្វះខាតដូស សូម្បីតែរដ្ឋាភិបាលសហព័ន្ធបានទទូចថា មានស្តុកគ្រប់គ្រាន់ហើយ ។

ផ្ទាំងពាណិជ្ជកម្ម

ការជម្រុញឱ្យមានគោលបំណង ដើម្បីគ្របដណ្តប់ប្រជាជន ២៥០លាននាក់ នៅត្រឹមខែកក្កដាប៉ុន្តែអ្នកជំនាញ និយាយថា ល្បឿនចាំបាច់ត្រូវកើនឡើងបន្ថែមទៀត ដើម្បីសម្រេចគោលដៅ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top