ប៉េកាំង ៖ លោក Wang Qun ប្រេសិតចិនប្រចាំ នៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងវីយែន បានលើកឡើងថា ការសន្យារបស់សហរដ្ឋអាមេរិក លើការដកទណ្ឌកម្ម ឯកតោភាគី ត្រូវតែចាប់ផ្តើមជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
លោក Wang Qun បានប្រាប់ស៊ីនហួបន្ទាប់ពីកិច្ចពិភាក្សា ស្តីពីការបន្តការអនុវត្តផែនការ សកម្មភាពចរួម JCPOA នេះថា“ ទាក់ទងនឹងការដាក់ទណ្ឌកម្ម ជាឯកតោភាគីដោយសហរដ្ឋអាមេរិក ប្រទេសចិននិងភាគីពាក់ព័ន្ធបាន សម្តែងការព្រួយបារម្ភយ៉ាងច្បាស់ នៅក្នុងកិច្ចប្រជុំ ហើយវាត្រូវតែត្រូវបានដកជាបន្ទាន់ ។
លោកបន្ដថា “បញ្ហានៃការដាក់ទណ្ឌកម្មទាំងអស់ គឺបណ្តាលមកពីការដាក់ទណ្ឌកម្មខុសច្បាប់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើអង្គភាព និងបុគ្គលដែលបានអនុវត្ត JCPOA ” ។
លោកបានសង្កត់ធ្ងន់ថា ការដកទណ្ឌកម្មទាំងនេះមិនមែនគ្រាន់ តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិដ្ឋភាពសំខាន់នៃការការពារ JCPOA ដែលជាលទ្ធផល នៃពហុភាគីនិយមផងដែរ ។
លោកបានបន្ថែមថា“ យើងបានកត់សម្គាល់ឃើញថា ថ្មីៗនេះសហរដ្ឋអាមេរិក បានបញ្ចេញសារវិជ្ជមានមួយចំនួន អំពីការដកទណ្ឌកម្មបែបនេះ ហើយយើងអំពាវនាវ ឲ្យសហរដ្ឋអាមេរិកចាត់វិធានការជាក់ស្តែងភ្លាមៗ ដើម្បីសម្រួលដល់ការអនុវត្ត JCPOA ពេញលេញ និងប្រកបដោយប្រសិទ្ធភាព” ។
គណៈកម្មការចម្រុះ នៃ JCPOA ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានបន្តកិច្ចពិភាក្សា នៅទីនេះម្តងទៀត នៅថ្ងៃសុក្របន្ទាប់ ពីកិច្ចប្រជុំ នៅថ្ងៃអង្គារ ។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានប្រសូតឡើងកាលពីឆ្នាំ ២០១៥ ប៉ុន្តែបានធ្វើឱ្យពិការដៃស្ដាំ ម្ខាងនៅឆ្នាំ ២០១៨ ក្នុងអាណត្ដិដឹកនាំរបស់អតីត ប្រធានាធិបតអាមេរិក លោក ដូណាល់ ត្រាំ ៕
ដោយ ឈូក បូរ៉ា