វ៉ាស៊ីនតោន៖ គណៈកម្មាធិការអភិវឌ្ឍន៍ របស់ស្ថាប័នបានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក គួរតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីការពារផលប៉ះពាល់ នៃជំងឺរាតត្បាតរាតត្បាតកូវីដ-១៩ ហើយធានាបាននូវការ ចែកចាយវ៉ាក់សាំង ដោយស្មើភាព និងប្រសិទ្ធភាពនៅទូទាំងប្រទេស។
គណៈរដ្ឋមន្រ្តីរួមនៃធនាគារពិភពលោក និង IMF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទាន់ពេលវេលានៅទូទាំងប្រទេស គឺមានសារៈសំខាន់ណាស់ ដើម្បីបញ្ចប់ការរាតត្បាតជាពិសេសនៅពេលមានមេរោគឆ្លងទម្រង់ថ្មីលេចចេញមក” ។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា“ ប្រទេសកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវពង្រឹងការត្រៀមខ្លួនសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង និងអភិវឌ្ឍយុទ្ធសាស្ត្រសម្របសម្រួល ដើម្បីឈានដល់ប្រជាជន ដែលងាយរងគ្រោះ” ។
គណៈកម្មាធិបានស្វាគមន៍ភាពជាដៃគូរបស់ធនាគារពិភពលោក ជាមួយស្ថាប័នអន្តរជាតិ និងក្រុមហ៊ុនផលិតឯកជន ដើម្បីជួយធានាថា បណ្តាប្រទេសកំពុងអភិវឌ្ឍមានតម្លាភាព តំលៃសមរម្យនិងទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌” ។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងទៀងថា “ជំងឺរាតត្បាតបានបង្កឱ្យមានផលវិបាក ដែលឈានដល់គោលដៅ ហើយយើងត្រូវតែពង្រឹងការត្រៀមខ្លួនជាសកល សម្រាប់ជំងឺរាតត្បាតនាពេលអនាគត ហើយក្នុងពេលជាមួយគ្នានេះ មានការរីកចម្រើនក្នុងការកសាងប្រព័ន្ធសុខភាពរឹងមាំជាមួយនឹងការគ្របដណ្តប់ជាសកល” ។
គណៈកម្មាធិការក៏បានជំរុញផងដែរដល់ធនាគារពិភពលោក WB និង IMF ដើម្បីជួយប្រទេសនានាក្នុងការរៀបចំ និងអនុវត្តគោលនយោបាយដើម្បី“ ដោះស្រាយនូវមូលហេតុដើមនៃបំណុលហួសកម្រិត និងគ្មាននិរន្តរភាព” ។
គណៈកម្មាធិការបានឲ្យដឹងទៀតថា“ យើងស្នើសុំឱ្យធនាគារ និង IMF កំណត់នូវមេរៀន ដែលបានរៀន ហើយបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការនិងអ្នកបង្កើតគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាបំណុល ដែលប្រទេសដែលមានប្រាក់ចំណូលមធ្យមកំពុងប្រឈម”៕
ដោយ ឈូក បូរ៉ា