ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិតីរបស់ប្រទេសរុស្ស៊ី បានថ្វាយសារចូលរួមកាន់ទុក្ខដល់ព្រះមហាក្សត្រីយានី Elizabeth II កាលពីថ្ងៃសុក្រ ដើម្បីសម្តែង “ទុក្ខដ៏ក្រៀមក្រំបំផុត”របស់គាត់ចំពោះការ សោយទិវង្គត់របស់ស្វាមីទ្រង់ គឹព្រះអង្គម្ចាស់ Philip ។
លោក ពូទីន បានថ្លែងនៅក្នុងសារនោះថា “ព្រឹត្តិការណ៍សំខាន់ជាច្រើននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ្នក ដែលមានទំនាក់ទំនងជាមួយនឹងព្រះមហាក្សត្រគ្រប់ព្រះអង្គ” ។
មេដឹកនាំរុស្ស៊ី បានថ្វាយព្រះពរដល់ព្រះមហាក្សត្រីយានី Elizabeth II និងសម្តែងអំពីភាពអង់អាចខាងផ្លូវចិត្ត ហើយក៏បានបង្ហាញក្តីអាណិតអាសូរ ដោយស្មោះត្រង់ដល់សមាជិកទាំងអស់នៃគ្រួសារសពរាជវង្សផងដែរ ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Philip ទ្រង់បានសោយទិវង្គត់នៅព្រះជន្មាយុ៩៩ព្រះវស្សា នៅព្រះរាជវាំង Buckingham ដែលបានប្រកាសឲ្យដឹង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


