ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,៧រ៉ិចទ័រ អង្រួននៅខេត្ត ជ្វាខាងកើត ប្រទេសឥណ្ឌូនេស៊ី តែមិនមានសញ្ញាបញ្ជាក់ពីរលកយក្ស ស៊ូណាមិ នោះទេ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៧រ៉ិចទ័រ អង្រួននៅខេត្តជ្វាខាងកើត នៃប្រទេសឥណ្ឌូនេស៊ី ។

ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៧រ៉ិចទ័រ បានកើតឡើងនៅខេត្ត ជ្វាខាងកើត ដែលស្ថិតនៅប៉េកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍នេះ ជាមួយគ្នានេះដែរ មិនទាន់មានសក្តានុពលណាមួយ ដែលអាចបង្កឲ្យមានរលកយក្សស៊ូណាមិ កើតឡើងនោះទេ ។

គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង១៤និង០០នាទីល្ងាច ម៉ោងនៅហ្សាការតា ត្រូវនឹងម៉ោង០៧និង០០នាទី ម៉ោងសកល ជាមួយគ្នានេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីស្ថិតនៅចម្ងាយ៩០គីឡូម៉ែត្រ ភាគនីរតីនៃស្រុក Malang និងមានជម្រៅ២៥គីឡូម៉ែត្រ ស្ថិតក្រោមបាតសមុទ្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top