ព័ត៌មានអន្តរជាតិ

ប៉ូលិសមីយ៉ានម៉ា ១០នាក់ស្លាប់ ក្នុងការវាយប្រហារ ដោយកងទ័ព ជនជាតិភាគតិច ប្រឆាំងរបបសឹក

បរទេស៖ សម្ពន្ធមិត្តកងទ័ព ជនជាតិភាគតិច នៅក្នុងប្រទេសមីយ៉ានម៉ា ដែលប្រឆំាងនឹងការបង្ក្រាប់ របស់របបសឹក លើបាតុករប្រឆាំងរដ្ឋប្រហារ នៅថ្ងៃសៅរ៍នេះ បានធ្វើការវាយប្រហារ ទៅលើប៉ុស្តិ៍ប៉ូលិសមួយកន្លែង នៅភាគខាងកើត ហើប៉ូលិសតិចបំផុត ១០នាក់បានស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកភូម៉ា បានរាយការណ៍ថា ប៉ុស្តិ៍ប៉ូលិសនៅទីក្រុង Naungmon ក្នុងរដ្ឋ Shan បានរងការវាយប្រហារ នៅព្រឹកថ្ងៃសៅរ៍នេះ ដោយកងកម្លាំងប្រយុទ្ធមកពី សម្ពន្ធមិត្តមួយ ដែលរួមមានទាំងកងទ័ពការ៉ាកាន កងទ័ពរំដោះជាតិតាអាង និងកងទ័ពសម្ពន្ធមិត្ត ប្រជាធិបតេយ្យជាតិមីយ៉ានម៉ា។

ទីភ្នាក់ងារសារព័ត៌មាន Shan News បាននិយាយថា ប៉ូលិសតិចបំផុតចំនួន ១០បានស្លាប់ ស្របពេលដែលកាសែត Shwe Phee Myay បានរាយការណ៍ថា មានអ្នកស្លាប់ដល់ទៅចំនួន សរុប១៤នាក់។ ប៉ុន្តែនៅពេលភ្លាមៗនេះ មន្ត្រីនាំពាក្យ ឲ្យរបបសឹក នៅមិនទាន់ធ្វើការ អត្ថាធិប្បាយណាមួយ លើហេតុការណ៍នេះ នៅឡើយនោះទេ។

គួរបញ្ជាក់ថា មនុស្សជាង៦០០នាក់ ត្រូវបានពួកយោធា មីយ៉ានម៉ាសម្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាប លើការតវ៉ាប្រឆាំងរដ្ឋប្រហារ ថ្ងៃទី០១កុម្ភៈ នេះបើយោងតាម ក្រុមអ្នកឃ្លាំមើល ហើយស្របពេល ដែលអំពើហិង្សា បានកើនកម្តៅខ្លាំងឡើងនោះ ក្រុមប្រដាប់អាវុធ ប្រហែល១២ក្រុម បានធ្វើការថ្កោលទោស ចំពោះរបបសឹកថា មិនស្របច្បាប់ និងបានប្តេជ្ញាឈរ នៅជាមួយពួកបាតុករ៕
ប្រែសម្រួល៖ប៉ាង កុង

To Top