ព័ត៌មានអន្តរជាតិ

អាមេរិក ចេញគោលការណ៍ ណែនាំធ្វើចំណងមិត្តភាព ជាមួយតៃវ៉ាន់ ឲ្យកាន់តែស៊ីជម្រៅ

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានចេញគោលការណ៍ណែនាំថ្មី ដែលនឹងអាចធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិក ជួបគ្នាកាន់តែសេរីឡើងជាមួយមន្ត្រីមកពីតៃវ៉ាន់ ហើយការធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាមួយទីក្រុងតៃប៉ិបែបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានសកម្មភាពយោធាចិនកើនឡើង នៅជុំវិញកោះតៃវ៉ាន់។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “គោលការណ៍ណែនាំថ្មីទាំងនេះ ធ្វើឲ្យសេចក្តីណែនាំលើការទាក់ទងជាមួយតៃវ៉ាន់កាន់តែមានភាពសេរីឡើង ស្របតាមចំណងមិត្តភាពមិនផ្លូវការរបស់យើង”។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន DW នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Ned Price បានមានប្រសាសន៍បញ្ជាក់ថា គោលដៅ គឺដើម្បីជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមយកោះតៃវ៉ាន់ ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពមិនផ្លូវការ។ 

គួរបញ្ជាក់ថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសនៅប៉ុន្មានថ្ងៃមុនផុតអាណត្តិជាប្រធានាធិបតីរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងខែមករាថា លោកនឹងលើកលែងការរឹតបន្តឹងលើចំណងទាក់ទងរវាងមន្ត្រីអាមេរិកនិងតៃវ៉ាន់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top