បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីនិងចិន កំពុងតែរំខានដល់ការ ឆ្លើយតបរួមរបស់អន្តរជាតិ ចំពោះរដ្ឋប្រហារយោធាមីយ៉ានម៉ា និងថា សហភាពអឺរ៉ុបអាចនឹងផ្តល់ការលើកទឹកចិត្ត ផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើលទ្ធិប្រជាធិបតេយ្យ វិលត្រឡប់មកប្រទេសនេះវិញ។

ប្រធានផ្នែកគោលនយោបាយ បរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងសារបង្ហោះមួយថា “វាជារឿងគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេថា រុស្ស៊ីនិងចិនកំពុងតែរារាំងបំណងនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាឧទាហរណ៍ដូចជាការដាក់បម្រាម មិនឲ្យលក់អាវុធឲ្យជាដើម”។
លោក Borrell ដែលថ្លែងក្នុងនាមជាតំណាងឲ្យ ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេសនោះ បានមានប្រសាសន៍ថា “ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅក្នុងប្រទេសមីយ៉ានម៉ា នឹងធ្វើឲ្យវាកាន់តែពិបាកខ្លាំងឡើង ដើម្បីស្វែងរកគោលជំហររួមគ្នា ប៉ុន្តែយើងមានកាតព្វកិច្ច ត្រូវតែព្យាយាមសាកល្បង”។

លោក Borrell តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា កងកម្លាំងសន្តិសុខបានសម្លាប់ អ្នកតវ៉ាគ្មានអាវុធក្នុងដៃជាង ៥៥០នាក់ ដែលរួមមានកុមារ ៤៦នាក់ផង នៅក្នុងដំណើរបង្រ្កាប ចាប់តាំងពីយោធាដណ្ដើមអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី មក ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
