ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវ ឲ្យទំនាក់ទំនងចិនអ៊ឺរ៉ុប បន្តនិងរក្សាស្ថេរភាពរវាងគ្នា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការប្រកាសអំពាវនាវ ឲ្យសហភាអ៊ឺរ៉ុបនិងរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបន្តថែរក្សាទំនាក់ទំនង ព្រមទាំងបន្តថែរក្សាស្ថេរភាពរវាងគ្នាផងដែរ ដើម្បីអាចចូលរួមក្នុងការប្រឈមមុខទៅនឹង បញ្ហាធំៗ លើលោកជាមួយគ្នា។

គួរឲ្យដឹងដែរថាការអំពាវនាវ ដោយលោករដ្ឋមន្ត្រី Wang នៅពេលនេះ ធ្វើឡើងក្នុងអំឡុងពេលដែលលោកបានពិភាក្សាគ្នា ជាមួយនឹងលោក Emmanuel Bonne ទីប្រឹក្សាជាន់ខ្ពស់ផ្ទាល់សម្រាប់លោកប្រធានាធិបតីបារាំង Emmanuel Macron។

លោក Wang បានបន្តថាភាគីខាងចិនគឺតែងតែមាន បំណងក្នុងការចូលរួម និងបង្កើតនូវកិច្ចសន្ទនាគ្នាជាមួយនឹងសហភាពអ៊ឺរ៉ូបដោយស្មើភាព គ្នានិងព្យាយាម ក្នុងការពង្រឹងជំនឿទុកចិត្តទ្វេរភាគីនិង ក៏ដូចជាការគោរពទៅដល់គ្នាទៅវិញទៅមកដែរ។

លោកក៏បានបន្ថែមទៀតដែរថា ប្រទេសចិន និងសហគមន៍អ៊ឺរ៉ុប ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមិនគួរត្រូវបានជ្រៀតជ្រែក ដោយប្រការណាសមួយ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកឬ ដាក់ទណ្ឌកម្មដោយឯកតោភាគី ឬការប្រឈមមុខដាក់គ្នា ណាមួយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top