បរទេស៖ ឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានគេបាញ់ ហើយបំរាមគោចរ ត្រូវបានដាក់ចេញ ចំពេលមានការតវ៉ាដោយខឹងសម្បារ បន្ទាប់ពីប៉ូលីស បានបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ នៅចំណតចរាចរណ៍ បណ្តោះអាសន្ន មួយនៅក្នុងទីក្រុង Brooklyn Center សហរដ្ឋអាមេរិក ដែលស្ថិតនៅភាគខាងជើង ទីក្រុង Minneapolis ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា បុរសខាងលើត្រូវបាន សាច់ញាតិ បង្ហាញអត្តសញ្ញាណថាមានឈ្មោះ Daunte Wright អាយុ ២០ ឆ្នាំ។

អភិបាលក្រុង Brooklyn បានដាក់ចេញបម្រាមគោចរមួយដែលមានរយៈពេលរហូតដល់ម៉ោង ៦៖ ០០ (ម៉ោង ១១៖០០ GMT) ដោយប្រាប់ប្រជាជនអោយមានសុវត្ថិភាពទៅផ្ទះ។ ភាពតានតឹងនៅទីក្រុង Minneapolis គឺខ្ពស់នៅពេលការកាត់ទោស អតីតមន្រ្តីម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទសម្លាប់លោក George Floyd កើតឡើង៕
ប្រែសម្រួលៈ ណៃ តុលា
