អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនអន្តោប្រវេសន៍ប្រមាណ ៣៤នាក់ បានបាត់បង់ជីវិតនៅឆ្នេរសមុទ្រ Djibouti នៃដែនសមុទ្រក្រហម ។
លោក Mohammed Abdiker នាយកប្រចាំតំបន់របស់អង្គារ IOM ប្រចំានៅតំបន់ខាងកើត និងតំបន់ហ៊ននៃទ្វីបអាហ្វ្រិក បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា “ជនអន្តោប្រវេសន៍ចំនួន៣៤នាក់ បានស្លាប់ប្រាកដមែន នៅឯឆ្នេរសមុទ្រ Djibouti បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់លិច ។
លោក Abdiker បានលើកឡើងថា ឧប្បត្តិហេតុចុងក្រោយបង្អស់ គឺជាគ្រោះអាក្រក់ជាលើកទី២ហើយ ដែលទើបតែរយៈពេលមួយខែសោះ ដោយគាត់បានហៅឧប្បត្តិហេតុស្រដៀងគ្នា ដែលបានកើតឡើងកាលពីពេលថ្មីៗនេះថា បានកើតឡើងកាលពីចុងខែ ដែលមានជនអន្តោប្រវេសន៍ប្រមាណ ២០នាក់បាត់បង់ជីវិត និងមួយចំនួនទៀតបានរងរបួស ។
គ្រោះថ្នាក់ភាគច្រើនកើតចេញ ពីជនអន្តោប្រវេសន៍នៅទ្វីបអាហ្វ្រិកខាងកើត ដែលប៉ុនប៉ងឆ្លងកាត់តំបន់គ្រោះថ្នាក់ ដើម្បីបានទៅដល់ទឹកដីមជ្ឈិមបូព៌ា ដោយសារតែសង្រ្គាមនៅយេមែន ។ មានអ្នកចង់ច្រើននាក់ ដែលបានទៅដល់ទឹកដីរបស់យេមែន ដែលស្ថិតនៅភាគខាងជើង និងជាប់ប្រទេសអារ៉ាប៊ី សាអូឌីត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា