ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទទួលជោគជ័យកសាង នាវាមុជទឹកប្រភេទថ្មីទម្ងន់ ៣០០០តោន 

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយ អាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជឿជាក់ថា ប្រទេសកូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូន នាវាមុជទឹកថ្មីមួយគ្រឿង ដែលមានទម្ងន់ ៣,០០០ តោនរង់ចាំតែពេលវេលាត្រឹមត្រូវប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងថា អាជ្ញាធរស៊ើបការណ៍សម្ងាត់បានកំណត់ថា នាវាមុជទឹក ៣,០០០ តោន ដែលត្រូវបានដាក់បង្ហាញកាលពីខែកក្កដា ឆ្នាំ២០១៩ អាចផ្ទុកកាំជ្រួចមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកចំនួន ៣ គ្រឿង។

ប្រភពមួយត្រូវបានគេដកស្រង់សម្តីដោយឲ្យដឹងថា “អាជ្ញាធរវាយតម្លៃថា កូរ៉េខាងជើង កំពុងពិនិត្យឡើងវិញនូវពេលវេលាដ៏ត្រឹមត្រូវ ដើម្បីជំរុញនាវាមុជទឹកនេះឱ្យមានប្រសិទ្ធិភាពជាយុទ្ធសាស្ត្ររួមទាំងការដាក់សម្ពាធអតិបរិមាប្រឆាំងនឹងសហរដ្ឋអាមេរិក” ។

ប្រភពបានបន្ថែមទៀតថា កូរ៉េខាងជើង អាចបង្ហាញនាវាមុជទឹកនៅក្នុងពិធីបាញ់បង្ហោះមួយហើយពិតជាបានដាក់ឱ្យដំណើរការនូវ SLBM ដូចជាមីស៊ីលត្រកូល Pukguksong-3 ។

ការវាយតម្លៃនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកគិតគូរបស់សហរដ្ឋអាមេរិក បានលើកឡើងថាកូរ៉េខាងជើង បានផ្លាស់ប្តូរកន្លែងសាកល្បងកាំជ្រួចមីស៊ីល ដែលអាចពន្លិចបាននៅទីតាំងសាកល្បងមីស៊ីលរបស់ខ្លួន ទៅទីតាំងផ្សេងទៀតអាចបង្ហាញពីការសាកល្បង SLBM នាពេលខាងមុខ។

នៅថ្ងៃទី២៦ ខែមីនា គេហទំព័រ 38n North  ដែលជាបណ្ដាញអាមេរិក ដែលឃ្លាំមើលប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា រូបភាពផ្កាយរណបពាណិជ្ជកម្មនៃសួនស៊ីមផូ ខាងត្បូង នៅឆ្នេរសមុទ្រភាគខាងជើង បានបង្ហាញថាផែស្ងួតបណ្ដែតទឹក ដែលជាទូទៅត្រូវបានគេជីកនៅផែក្បែរនោះថ្មីៗនេះត្រូវបានគេដាក់ទីតាំងនៅក្បែរសំណង់  នាវាមុជទឹក និងបើកដំណើរការនាវាមុជទឹក៕ដោយ ឈូក បូរ៉ា

To Top