បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការបញ្ជូនមន្ត្រី ជាច្រើន មិនស្ថិតនៅក្នុងលក្ខខណ្ឌ ផ្លូវការឡើយ ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារម្សិលមិញ ក្នុងគោលបំណង ដែលត្រូវបានគេដឹងថា ដើម្បីបង្ហាញការគាំទ្រ ទៅដល់ដែនកោះមួយនេះ។
មន្ត្រីជាន់ខ្ពស់ទាំងនោះ ត្រូវបានគេដឹងដែរថា មានរួមទាំងអតីត មេបញ្ជាការលោក Chris Dodd អតីតរដ្ឋមន្ត្រីក្រសួងការបរទេស Richard Armitage និងលោក James Steinberg ផងដែរហើយការបំពេញទស្សនកិច្ច លើកនេះ បានកើតឡើង នៅក្រោយបន្តិចប៉ុណ្ណោះ នៅពេលដែលចិន បានបង្កើនចំនួន និងសកម្មភាពយោធា របស់ខ្លួននៅនឹងតំបន់ ដែនកោះតៃវ៉ាន់ នាពេលថ្មីៗនេះ។
មន្ត្រីរបស់អាមេរិក បានបញ្ជាក់ថា ការជ្រើសយកមន្ត្រីការទូត ចូលនិវត្តន៍ទាំងបីរូបនេះ គឺធ្វើឡើងដើម្បីបង្ហាញ ពីសញ្ញាដ៏សំខាន់ ដែលអាចបញ្ជាក់ថា អាមេរិក នៅតែមានការប្តេជ្ញាចិត្ត ចំពោះការគាំទ្រ ទៅដល់កោះតៃវ៉ាន់ និងបញ្ហាប្រជាធិប តេយ្យរបស់គេហើយម្យ៉ាង ក្រុមមន្ត្រីទាំងនោះ គឺជាមនុស្សដែលធ្លាប់ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយនឹងរដ្ឋាភិបាល តៃវ៉ាន់ និងក៏ដូចជាលោកប្រធានាធិបតី អាមេរិក Joe Biden ដោយផ្ទាល់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី