បរទេស៖ មធ្យោបាយកូរ៉េខាងជើង គេចវេសពីទណ្ឌកម្ម គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់ ផលប៉ះពាល់ ពីទណ្ឌកម្មនោះទេ នេះបើយោងតាមការសិក្សាថ្មីមួយ។
លោក Kim Suk-jin ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថាន សម្រាប់ការរួបរួមជាតិ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ ក្នុងរបាយការណ៍ថ្មីមួយថា ទីក្រុងព្យុងយ៉ាង បានបង្កើតវិធីសាស្ត្រថ្មី ដើម្បីគេចពីទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានដាក់លើ ប្រទេសកុម្មុយនិស្តមួយនេះ ពាក់ព័ន្ធការអភិវឌ្ឍអាវុធនុយក្លេអ៊ែ។
យោងតាម កាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោក Kim Suk-jin បានមានប្រសាសន៍ថា ស្របពេលកូរ៉េខាងជើង បានកាត់បន្ថយការផ្ទេរប្រេងកាត ចម្រាញ់ រួចពីនាវាទៅនាវានោះ សកម្មភាពកូរ៉េខាងជើង ខុសច្បាប់ មិនបានរារាំង ដល់ផលប៉ះពាល់រយៈពេលវែងពីទណ្ឌកម្មនោះទេ។
គួរបញ្ជាក់ថា កាលពីមុន គណៈអ្នកជំនាញអង្គការ សហប្រជាជាតិស្តីពីកូរ៉េខាងជើង នៅក្រោមក្រុមប្រឹក្សាសន្តិសុខ ធ្លាប់បានលើកឡើងពីក្តីព្រួយបារម្ភ ស្តីពីសកម្មភាពខុសច្បាប់នានា។
ការដឹកជញ្ជូនធ្យូងថ្ម ខុសច្បាប់របស់កូរ៉េខាងជើង ការលក់សិទ្ធិនេសាទឲ្យទូកនេសាទចិន និងការវាយប្រហារតាម អ៊ីនធឺណេត លើស្ថាប័នហិរញ្ញវត្ថុនានា គឺជាចំណុចចម្បងនៃក្តីព្រួយបារម្ភអន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង