Covid-19

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ លើសពី៣៦ម៉ឺននាក់ហើយ

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៣៦១.៨៨៤នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៣.៤៥៩នាក់ ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.៥១៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣.៦៧៣.៥០៧នាក់ ។

សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីល ក៏ជារដ្ឋដែលរងគ្រោះដោយវីរុសដែលមានអ្នកឆ្លងជំងឺចំនួន២.៦៨៦.០៣១នាក់ និងមានអ្នកស្លាប់ចំនួន៨៥.៤៧៥នាក់ ។

ការចាប់ផ្តើមដំណើរការការវ៉ាក់សាំងរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមករា ប្រេស៊ីល បានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន៣២,១៥លាននាក់ ។

ប្រេស៊ីល បានជួបរលកថ្មីនៃការឆ្លងជំងឺចាប់តាំងពីខែមករា និងមានរដ្ឋជាច្រើន នៅក្នុងប្រទេស ត្រូវបានគេរាយការណ៍មកថា ប្រព័ន្ធថែទាំសុខភាពរបស់ពួកគេដំាដូងចុះក្រោម ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top