ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដផ្អាកការចាក់ វ៉ាក់សាំងកូវីដ-១៩ Johnson &Johnson ក្រោយរកឃើញ ករណីកកឈាមធ្ងន់ធ្ងរ

វ៉ាស៊ីនតោន ៖ យោងតាមគណៈកម្មាធិការ ប្រឹក្សា នៃមជ្ឈមណ្ឌលការពារ និងបង្កាជំងឺសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា ការផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson &Johnson គួរតែបន្តរហូត ដល់មានការយល់ដឹង បានច្រើនបន្ថែមទៀត អំពីករណីឈាមកក ដែលកើតមាន ចំពោះអ្នកទទួលវ៉ាក់សាំង ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័តោមាន ចិនស៊ិនហួបានឲ្យដឹងថា គណៈកម្មាធិការ ប្រឹក្សារបស់ CDC ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការ រោគបានជួបប្រជុំគ្នា កាលពីថ្ងៃពុធ និងផ្តោតលើទិន្នន័យសុវត្ថិភាព នៃវ៉ាក់សាំង និងប្រតិកម្មថប់ដង្ហើម របស់អ្នកទទួលវ៉ាក់សាំង។

គណៈកម្មាធិការនេះ នឹងជួបគ្នាម្តងទៀត ក្នុងមួយសប្តាហ៍ ឬទៅ ១០ ថ្ងៃដើម្បីវាយតម្លៃទិន្នន័យបន្ថែមទៀត ដែលរំពឹងថា នឹងមានលទ្ធផលល្អពីវ៉ាក់សាំង ចាក់តែមួយដូសនេះ ។

កិច្ចប្រជុំនេះបានធ្វើឡើង មួយថ្ងៃបន្ទាប់ពី CDC និងរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានអំពាវនាវ ឱ្យមានការផ្អាកការប្រើប្រាស់ វ៉ាក់សាំង Johnson &Johnson កាលពីថ្ងៃអង្គារ បន្ទាប់ពី ៦ករណីបានរាយការណ៍ថា សហរដ្ឋអាមេរិកមានការកកឈាមកម្រ និងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ក្នុងករណីទាំងនេះ កំណកឈាមប្រភេទមួយ ដែលត្រូវបានគេមើលឃើញថា មានការរួមផ្សំជាមួយនឹងប្លាកែតឈាម ក្នុងកម្រិតទាប។

ករណីទាំង ៦ បានកើតឡើង ក្នុងចំណោមស្ត្រីដែលមានអាយុចន្លោះពី ១៨ ទៅ ៤៨ ឆ្នាំហើយរោគសញ្ញាបានកើតឡើងពី ៦ ទៅ ១៣ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង ។

CDC នៅលើគេហទំព័រ របស់ខ្លួន បានឲ្យដឹងថា“ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើវ៉ាក់សាំង នេះមានជាប់ទាក់ទង ឬបណ្តាលឱ្យមានបញ្ហាសុខភាពនេះ ឬយ៉ាងណា។

CDC បានឲ្យដឹងទៀងថា ក្នុងចំណោមថ្នាំ ជិត ៧ លានដូសត្រូវបានគ្រប់គ្រង រហូតមកដល់ពេលនេះ នៅសហរដ្ឋអាមេរិក ករណីមួយចំនួន នៃការកកឈាមកម្រ និងធ្ងន់ធ្ងរ ត្រូវបានគេរាយការណ៍ថា កើតមានចំពោះមនុស្ស បន្ទាប់ពីបានទទួលវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ៕

ដោយ ឈូក បូរ៉ា

To Top