សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣.៥៦០នាក់ ដោយសារជំងឺកូវីដ១៩គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាត កើនឡើងដល់៣៦៥.៤៤៤នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន៧៣.១៧៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបកើនឡើងដល់១៣.៧៤៦.៦៨១នាក់ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេនៅក្នុងប្រទេសប្រេស៊ីល ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺឆ្លងរាតត្បាត ដែលបានកត់ត្រាមានចំនួន២.៧០៤.០៩៨នាក់ និងមានអ្នកស្លាប់ចំនួន៨៦.៥៣៥នាក់ ។
ប្រេស៊ីល បានជួបប្រទះនឹងរលកថ្មីនៃករណីឆ្លងចាប់តាំងពីខែមករា និងមានរដ្ឋជាច្រើនទៀតនៅក្នុងប្រទេស ត្រូវបានគេរាយការណ៍មកថា ប្រព័ន្ធថែទាំសុខភាពបានដំាក្បាលចុះក្រោម ។
ប្រេស៊ីល ជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ស្ថិតក្នុងលំដាប់លេខ២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា