ព័ត៌មានអន្តរជាតិ

ប៉ទុយហ្គាល់ ដំណើរការជើងហោះហើរ របស់ខ្លួនឡើងវិញ ជាមួយនឹងប្រេស៊ីល និងអង់គ្លេស

បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសប៉ទុយហ្គាល់ បានឈានទៅដល់ ការសម្រេចចិត្ត ក្នុងការដាក់ឲ្យដំណើរការ ជើងហោះហើរ របស់ខ្លួនឡើងវិញ ហើយជាមួយនឹងប្រទេសប្រេស៊ីល និងប្រទេសអង់គ្លេស ប៉ុន្តែជាមួយនឹងការធ្វើដំណើរ ដែលចាំបាច់ប៉ុណ្ណោះ។

នៅក្នុង សេចក្តីថ្លែងការណ៍មួយ ដោយក្រសួងកិច្ចការងារ ការបរទេស របស់ប៉ទុយហ្គាល់ បានបញ្ជាក់ថារដ្ឋាភិបាល នឹងអនុញ្ញាតិឲ្យក្រុមអ្នកធ្វើដំណើរ ពីបណ្តាប្រទេសទាំងពីរនេះ ផ្តល់ឲ្យនូវលទ្ធផលតេស្ត ជាមុនមុនការធ្វើដំណើរ រយៈពលេ៧២ម៉ោង មុនការធ្វើការហោះហើរ។

ប៉ទុយហ្គាល់ក៏បានប្រកាសដែរថា ចំពោះប្រទេសទាំងឡាយណា ដែលមានអត្រា នៃអ្នកឆ្លងកូវីដស្មើឬច្រើនជាង៥០០នាក់ ក្នុងចំណោម១០០ ០០០នាក់ ចាំបាច់នឹងត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលដែលធ្វើដំណើរ មកដល់ទីនេះផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ ប្រទេសប៉ទុយហ្គាល់ ត្រូវបានគេដឹងថាបានកត់ត្រា នូវអ្នកឆ្លងកូវីដប្រមាណ ជា៨៣០ ០០០នាក់មកហើយខណៈដែលតួលេខនៃអ្នកបាត់បង់ជីវិតបានកើនឡើង ទៅដល់១៦ ៩៣៧នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top