ព័ត៌មានអន្តរជាតិ

អ្នករកស៊ីផ្លូវភេទ រាប់ពាន់នាក់នៅទីក្រុងដេលី ទាមទារជំនួយពីរ ដ្ឋាភិបាលឥណ្ឌា ក្រោយដាក់ចេញបម្រាមគោចរ

បរទេស៖ អ្នករកស៊ីផ្លូវភេទជាង ៣ ០០០ នាក់នៅក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា ដែលរស់នៅក្នុងផ្ទះបន ៨០ របស់ទីក្រុង បានស្វែងរកជំនួយហិរញ្ញវត្ថុ សម្រាប់ស្បៀងអាហារនិងឧបករណ៍ប្រើប្រាស់ជាមូលដ្ឋាន ពីរដ្ឋាភិបាលទីក្រុង ដេលី។ តម្រូវការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានបំរាមគោចរ នៅពេលយប់នៅក្នុងទីក្រុង និងមួយថ្ងៃ បន្ទាប់ពីការបិទចុងសប្តាហ៍ត្រូវបានប្រកាស ដើម្បីការពារកុំអោយមេរោគកូវីដ១៩រាលដាល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លំនៅដ្ឋានរបស់ប្រជាជន ទាំងនេះមានទីតាំងនៅ Shradha Nand Marg ទីក្រុងដេលីដែលត្រូវបានគេស្គាល់ថាជាផ្លូវ GB ។

អង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ ដើម្បីធ្វើការដើម្បីសុខមាលភាពរបស់អ្នករកស៊ីផ្លូវភេទ បានសរសេរលិខិតទៅប្រធានរដ្ឋលោក Arvind Kejriwal អភិបាលរងខេត្តលោក Anil Baijal និងជាប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយដេលី ដើម្បីបញ្ជាក់ពីទុក្ខលំបាករបស់អ្នករកស៊ីផ្លូវភេទ៕

ប្រែសម្រួលៈ ណៃ តុលា

To Top