ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសគុយបា បានចុះក្នុងបញ្ជីដែលមាន អ្នកឆ្លងជំងឺចំនួន១.០២៦នាក់ និងមានអ្នកស្លាប់ចំនួន១២នាក់ ដោយសារជំងឺកូវីដ-១៩ ដែលចំនួនអ្នកស្លាប់បានកើនឡើង ខ្ពស់ប្រចាំថ្ងៃ ចាប់តាំងពីមានជំងឺឆ្លង កើតឡើងនៅក្នុងប្រទេសកាលពីឆ្នាំមុន ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺមានរហូតដល់៩២.៤៧៤នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់បានកើនឡើងដល់៥១២នាក់ ។
លោក Francisco Duran នាយកផ្នែកជំងឺឆ្លង និងអនាម័យជាតិ ចំណុះក្រសួងខាងលើបានពន្យល់ថា អ្នកជំងឺចំនួន២៩នាក់ បានសម្រាកក្នុងមន្ទីរពេទ្យ ដែលមានអាការៈធ្ងន់ធ្ងរ និង៣៥នាក់ មានស្ថានភាពគ្រោះថ្នាក់ ។
ក្រុងហាវ៉ាណា នៅតែបន្តជាតំបន់ក្តៅដែលកើតជំងឺនៅក្នុងប្រទេស ដែលមានអ្នកឆ្លងជំងឺចំនួន៣៦៦.៤នាក់ក្នុងចំណោមពលរដ្ឋចំនួន១០០.០០០នាក់ ដែលមានអត្រាឧប្បត្តិហេតុខ្ពស់បំផុតនៅក្នុងប្រទេស បន្ទាប់មកមានខេត្ត Matanzas និង Sancti Spiritus ។
គុយបា បានទប់ទល់នឹងរលកថ្មីដែលចាប់ផ្តើមតំាងពីខែមករា និងជាការឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមអាជ្ញាធរបានបង្កើនការរឹតបណ្តឹង ក្នុងនោះរួមមាន អ្នកដំណើរទាំងឡាយត្រូវដាក់ដាច់ដោយឡែកពីគេ នៅពេលមកដល់ប្រទេស និកំណត់ ឬហាមឃាត់ការហោះហើរចេញពីប្រទេសមួយចំនួនផងដែរ ។
ក្រុងហាវ៉ាណា បានបន្តវិនិច្ឆ័យជាលើកទី៣ និងជំហានចុងក្រោយ សម្រាប់បេក្ខភាពវ៉ាក់សាំង Soberana-02 និងនៅភាគខាងកើតគុយបា ហើយវ៉ាក់សាំងមួយទៀត Abdala ក៏ត្រូវបន្តវិនិច្ឆ័យលើកទី៣ដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

