ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៨រ៉ិចទ័រ វាយប្រហារមកលើតំបន់ភាគឦសាន នៃប្រទេសអ៊ីរ៉ង់ ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៨រ៉ិចទ័រ បានអង្រួននៅចម្ងាយ ២៧គីឡូម៉ែត្រ ស្ថិតនៅភាគឦសាន ក្រុង Bandar-e Genaveh ប្រទេសអ៊ីរ៉ង់ នៅវេលាម៉ោង៦និង៤១នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានគេកំណត់បឋម ដែលមានរង្វាស់២៩.៧៨៧៤ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់៥០.៥០.៦៦៩៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
