PRAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថាលោក Andrej Babis នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆេក បានថ្លែងកាលពីថ្ងៃសៅរ៍ថា សាធារណរដ្ឋឆេក កំពុងតែធ្វើនិរទេសបុគ្គលិកស្ថានទូតរុស្ស៊ី ចំនួន១៨រូបចេញពីស្ថានទូតរុស្ស៊ី នៅក្រុង Prague ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសាធារណរដ្ឋឆេក ក៏ដូចជា រដ្ឋមន្ត្រីការបរទេសស្តី លោក Jan Hamacek បានថ្លែងថា បានធ្វើការនិរទេសខ្លួន ដែលជាអ្នកត្រូវបានសង្ស័យថា “អត្តសញ្ញាណបានបញ្ជាក់ ជាសមាជិកនៃក្រុមសេវាកម្មសម្ងាត់រុស្ស៊ី” នឹងត្រូវចាកចេញពីសាធារណរដ្ឋឆេក ក្នុងអំឡុងពេល៤៨ម៉ោង ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការសម្រេចនិរទេសខ្លួននេះដែរ បានធ្វើឡើងដែលជាកឆ្លើយតបទៅនឹងភស្តុតាងដែលមាន ដោយក្រុមសេវាកម្មសន្តិសុខរបស់ប្រទេស ដែលមានជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះដែលបានកើតឡើងក្នុងឆ្នាំ២០១៤ នៅក្នុងសាធារណរដ្ឋឆេក បណ្តាលឲ្យស្លាប់ពលរដ្ឋ០២នាក់ ។
លោកស្រី Maria Zakharova អ្នកនាំពាក្យមកពីក្រសួងការបរទេសរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន TASS បានលើកឡើងកាលពីថ្ងៃសៅរ៍ថា “ក្រុង Prague បានដឹងជាមុននូវអ្វីដែលជាឧបាយកល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា