ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា នៅទូទាំងពិភពលោកមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើសពី៣លាននាក់ហើយ ។
សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើសពី៣លាននាក់ គិតត្រឹមថ្ងៃសៅរ៍ ។
ក្រសួងសុខាភិបាលប្រេស៊ីល បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសប្រេស៊ីល គិតត្រឹមថ្ងៃសៅរ៍ បានកើនឡើងដល់៣៧១.៦៧៨នាក់ បន្ទាប់ពីបានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន២.៩២៩នាក់ ។
ក្រសួងបានដាក់ថា អ្នកឆ្លងជំងឺបន្ថែមទៀតមានចំនួន៦៧.៦៣៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់១៣.៩០០.០៩១នាក់ ។
ចាប់តាំងពីដើមឆ្នាំនេះ ប្រទេសប្រេស៊ីល បានប្រឈមមុខនឹងរលកទី២ការបង្កឡើងដោយវីរុស ដែលនាំឲ្យប្រព័ន្ធសុខាភិបាលបានត្រូវចុះខ្សោយខ្លាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


