បរទេស៖ ទាំងលោកស្រី Kamala Harris និងលោកប្រធានាធិបតី Joe Biden មិនបានធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនៅឡើយទេ ដោយគ្រាន់តែបង្ហាញថា ពួកគេមានគម្រោងទៅទស្សនាតំបន់នេះនៅចំណុចខ្លះនៅពេលប្រឈមនឹងវិបត្តិចំណាកស្រុក ដែលកំពុងបន្តកើតមាននៅក្នុងប្រទេស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Brandon Judd ប្រធានក្រុមប្រឹក្សាល្បាតព្រំដែនជាតិអាមេរិក (NBPC) បានអះអាងថា វាជារឿងធម្មតាទេដែលអនុប្រធានាធិបតីលោកស្រី Kamala Harris មិនបានធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូងរបស់ប្រទេស ចាប់តាំងពីប្រធានាធិបតីបានតែងតាំងលោកស្រីជាមនុស្សសំខាន់កាលពីខែមុន ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិក ដើម្បីដោះស្រាយការធ្វើចំណាកស្រុក។
លោកថា «ពីព្រោះប្រសិនបើលោកស្រីធ្វើដំណើរទៅព្រំដែនអាមេរិក ប្រជាជននឹងសង្ឃឹមថា លោកស្រីនឹងដោះស្រាយបញ្ហា ដូច្នេះលោកស្រីចៀសវាងវា»។
លោក Judd បានប្រាប់ Fox News កាលពីថ្ងៃសៅរ៍ដោយបន្ថែមថា ការដាក់នយោបាយនាំមុខអ្វីដែលល្អបំផុតសម្រាប់ប្រទេសនេះ គឺជាការពិតគួរឱ្យស្អប់ខ្ពើម»៕
ប្រែសម្រួលៈ ណៃ តុលា

