បរទេស ៖ នៅថ្ងៃច័ន្ទ រដ្ឋាភិបាលថៃបានកត់ត្រា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣ នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីចំនួន ១៣៩៤ នាក់ ដែលបានធ្វើឱ្យប្រទេសនេះ បានឆ្លងវីរុសសរុបកើនឡើងដល់ ៤៣ ៧៤២នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាត នៅខែមករាឆ្នាំ ២០២០ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនសរុបកាលពីថ្ងៃច័ន្ទ គឺទាបជាងចំនួនករណីថ្មី ដែលបានរកឃើញ កាលពីម្សិលមិញចំនួន ១.៧៦៧ ករណី ។
មជ្ឈមណ្ឌលសម្រាប់ការ គ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា ការស្លាប់ថ្មីរួម មានបុរសអាយុ ៥៦ ឆ្នាំម្នាក់ដែលបានស្លាប់នៅស្រុក Prakhon Chai នៃ Buri Ram កាលពីថ្ងៃអាទិត្យ, ស្រ្តីចំណាស់អាយុ ៨៤ឆ្នាំ និងស្រ្តីម្នាក់ទៀតអាយុ ៦១ឆ្នាំ ដែលធ្វើឱ្យអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅប្រទេសថៃ កើនឡើងដល់ ១០៤នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា