ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ក្នុងប្លុកអ៊ឺរ៉ុបនឹងត្រូវ ជួបជុំគ្នាពិភាក្សា ទៅលើបញ្ហាមេបក្សប្រឆាំង របស់រុស្សី

បរទេស៖ បាងកកប៉ុស្តិ៍ចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់អ៊ឺរ៉ុប ត្រូវបានគេដឹងថានឹងបើកកិច្ចប្រជុំពិភាក្សាគ្នាមួយតាមរយៈ វិដេអូខលដើម្បីពិភាក្សាគ្នាអំពីបញ្ហារបស់លោក Alexei Navalny មេបក្សប្រឆាំងដ៏ធំបំផុត របស់រុស្សីជាពិសេសទៅលើបញ្ហាសុខភាព របស់គាត់។

ក្នុងពេលជាមួយគ្នានេះផងដែរ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏បានធ្វើការព្រមានខ្លាំងៗផងដែរ អំពីផលវិបាកដែលនឹងអាចកើតឡើងចេញពីបញ្ហាតានតឹង ជាមួយនឹងប្រទេសរុស្សីចំពោះ បញ្ហាផ្សេងទៀតដូចជា
ការបង្កើនកម្លាំងយោធា នៅក្បែរតំបន់ព្រំដែនជាមួយនឹងព្រំដែននៃប្រទេស អ៊ុយក្រែនផង។

ក្រុមគ្រូពេទ្យកាលពីចុងសប្តាហ៍ បានបញ្ជាក់ថាសុខភាព របស់លោក Navalny អាចនឹងប្រឈមមុខទៅនឹងគ្រោះថ្នាក់ ដល់ជីវិតគ្រប់ពេលវេលាទាំងអស់ បន្តធ្វើការតវ៉ាប្រឆាំងដោយអត់អាហារ
នៅក្នុងផ្ទះរបស់គាត់នៅភាគខាងកើត នៃទីក្រុងមូស្គូនិងបានអំពាវនាវឲ្យអ្នកគាំទ្ររបស់គាត់ នាំគ្នាធ្វើការតវ៉ាប្រឆាំងដ៏ធំមួយ នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ។

កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ផងដែរប្រឹក្សាជាន់ខ្ពស់ទទួលបន្ទូកសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយថាវិមានក្រមឡាំងនឹងប្រឈមមុខ ទៅនឹងបញ្ហានិងផលវិបាកខ្លាំងជាមិនខានបើ ករណីណាមួយលោក Navalny ពិតជានឹងបាត់បង់ជីវិតមែននោះ៕

ប្រែសម្រួល៖ស៊ុនលី
https://www.bangkokpost.com/world/2101855/eu-foreign-ministers-to-meet-on-navalny-health-as-tensions-with-russia-soar

To Top