ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពិចារណាហាមឃាត់ ការចែករំលែកឯកសារ អ៊ីនធឺណេត ជាមួយកូរ៉េខាងជើង

បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនបានស្នើច្បាប់ តម្រូវឲ្យប្រជាពលរដ្ឋ សុំការអនុញ្ញាត ផ្លូវការ មុនពេលប្រើប្រាស់ អ៊ីនធឺណេត ដើម្បីផ្លាស់ប្តូរគ្នា នូវឧបករណ៍ឌីជីថលនានា ដូចជាភាពយន្ត តន្រ្តី សៀវភៅ ឬក៏ការងារសិល្បៈ ជាមួយអ្នកណាម្នាក់ នៅក្នុងប្រទេសកូរ៉េខាងជើង។

ប្រសិនបើរដ្ឋសភា អនុម័តនោះ វិធានការនេះ នឹងក្លាយជាវិសោធនកម្ម ដ៏ធំដំបូង ចំពោះច្បាប់ដោះដូរគ្នា និងសហប្រតិបត្តិការ អន្តរកូរ៉េរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល៣ទសវត្សមកនេះ ហើយវាជាផ្នែក នៃកិច្ចប្រឹងប្រែង ដ៏ថ្មីរបស់ខ្លួន ដើម្បីធ្វើឲ្យកាន់តែ ប្រសើរឡើង នូវចំណងមិត្តភាព ជាមួយកូរ៉េខាងជើង។

លោកស្រី Lee Jong-Joo ជាមន្ត្រីនាំពាក្យឲ្យក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូង ដែលទទួលបន្ទុក កិច្ចការអន្តរកូរ៉េ បាននិយាយប្រាប់ សន្និសីទកាសែតមួយថា ច្បាប់នោះ ច្បាប់នោះធ្វើនិយតកម្មរួចហើយ លើទំនិញដែលបញ្ជូន ចូលឬចេញពីកូរ៉េខាងជើង ហើយការផ្លាស់ប្តូរ ដែលស្នើឡើង នឹងបន្ថែមមាតិកាឌីជីថល។

លោកស្រីបានបន្ថែមទៀតថា “ស្របពេលដែលក្នុងអតីត គោលដៅដ៏ចម្បងរបស់ច្បាប់ គឺការបញ្ជូនទំនិញនោះ ជាលំដាប់បន្តិចម្តងៗ មានករណីផ្ទេរបញ្ជូន ឬក៏ទទួលឯកសារស្គែន ឬក៏កម្មវិធីសូហ្វវែ តាមរយៈអ៊ីនធឺណេត ក្លាយជាការផ្តោតយកចិត្តទុកដាក់”៕

ប្រែសម្រួល៖ប៉ាង កុង

To Top