ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ ឥណ្ឌូនេស៊ី ពិភាក្សាគ្នា លើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម

បរទេស៖ នៅថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រី ការបរទេស អ៊ីរ៉ង់ Mohammad Javad Zarif ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី នោះ បានជួបប្រជុំគ្នាជាមួយ នឹងរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី ទៅលើបញ្ហាមួយចំនួន ដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

យោងតាមសេក្តី ប្រកាសរបស់ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ថាលោក Zarif បានធ្វើការកត់សំគាល់ និងសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការជុំរុញ ឲ្យ មានការបញ្ចប់ ទៅនៃកិច្ចព្រមព្រៀង មួយរវាងភាគីទាំងពីរ ក្រោយកិច្ចពិភាក្សា របស់លោកជាមួយនឹង រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi។

លោក Zarif បានបង្ហាញពីអារម្មណ៍ របស់លោកទៀតថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តកិច្ចពិភាក្សា បន្ថែមទៀត ជាមួយនឹងភាគី ខាងឥណ្ឌូនេស៊ី។

សម្រាប់ភាគី ខាងឥណ្ឌូនេស៊ី វិញលោកស្រី Marsudi បាននិយាយថាភាគីទាំងពីរ បានផ្តោតសំខាន់ខ្លាំង ទៅលើកិច្ចខិតខំរួមគ្នា ធ្វើយ៉ាងណា ឲ្យប្រទេសទាំងពីរអាចងើប សេដ្ឋកិច្ចចេញផុត ពីវិបត្តិកូវីដឡើងវិញ ឲ្យបានឆាប់រហ័សបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top