ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីមួយកម្រិត៦,៤រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសឥណ្ឌូ តែមិនមានរលកយក្សស៊ូណាមកិកើត់ឡើងនោះទេ

ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៤រ៉ិចទ់័រ អង្រួននៅលើខេត្ត ស៊ូម៉ាតា្រខាងជើង ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែ់ មិនទាន់មានសក្តានុពលអំពីរលកយក្សស៊ូណាមិនោះទេ ។

គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៦និង៥៨នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយគ្នា នេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី នៅចម្ងាយ១៤២គីឡូម៉ែត្រ នៅភាគនីរតីនៃដែនកោះ Nias និងមានជម្រៅរាក់ ១០គីឡូម៉ែត្រ នៅខាងក្រោមបាតសមុទ្រ ។

កម្លាំងនៃគ្រោះរញ្ជួយដីស្ថិតក្នុងកម្រិត២ និងកម្រិត៣ នៃរង្វាស់កម្លាំងរញ្ជួយដី បានកើតឡើងនៅក្នុងស្រុក Nias Barat និងរង្វាស់២ នៅតំបន់ Aek Godang នៃស្រុក Padang Lawas ក្រុង Gunungsitoli នៃដែនកោះ ក្រុង Padang Sidempuan និងស្រុក Pakpak Bharat ។

ការរញ្ជួយក៏បានកើតឡើងនៅខេត្តជិតៗគ្នា គឺខេត្ត Aceh ។ ការរំញ័រ បានស្ថិតក្នុងកម្រិត២ នៅក្នុងស្រុក Aceh Singkil ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top