បរទេស៖ ក្រុមមន្រ្តីនិយាយថា បុគ្គលិកពេទ្យជិត ១៥០ នាក់បានឆ្លងវីរុសកូវីដ១៩ ហើយប្រហែល មួយភាគបី បានឆ្លងវីរុសនេះដោយការព្យាបាល អ្នកជំងឺដែលមិនបានបញ្ជាក់ ពីពេលវេលារបស់ពួកគេ ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
បុគ្គលិកពេទ្យសរុបចំនួន ១៤៦ នាក់បានឆ្លងវីរុសនេះចាប់ពីថ្ងៃទី ១-១៣ ខែមេសា ដែលជាការចាប់ផ្តើមនៃការផ្ទុះឡើងនៃ Covid-19 នៅប្រទេសថៃ។
ក្នុងចំនោមអ្នកទាំងនោះ ៣៣ នាក់បានឆ្លងជំងឺនេះ ខណៈកំពុងព្យាបាលអ្នកជំងឺ ដែលបានលាក់បាំងពេលវេលា នៃចលនារបស់ពួកគេ និងនៅជាមួយក្រុមគ្រួសារ និងអ្នកស្គាល់គ្នា ។ នេះបើយោងតាមលោក វេជ្ជបណ្ឌិត Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 (CCSA) ។
បើយោងតាមក្រសួង សុខាភិបាលសាធារណៈ បានឱ្យដឹងថា ការឆ្លងមេរោគក្នុងចំណោមបុគ្គលិកពេទ្យ ត្រូវបានគេរាយការណ៍នៅក្នុងខេត្តចំនួន ៣៥ ភាគច្រើនត្រូវបានគេរកឃើញ នៅទីក្រុងបាងកក (៣៨) បន្ទាប់មកគឺ Suphan Buri (១១) ឈុនបូរី (៨) និងរ៉ាត់ចាបុរី (៨) ៕
ប្រែសម្រួលៈ ណៃ តុលា