ព័ត៌មានអន្តរជាតិ

ប្រទេស ដែលមានកងយោធា មានឥទ្ធិពលបំផុត ទាំង១០ នៅលើពិភពលោក ឆ្នាំ ២០២១

អាមេរិក៖ Global Firepower ជាអ្នកចាត់ចំណាត់ថ្នាក់ប្រទេស ដែលមាន ឥទ្ធិពលបំផុត លើពិភពលោក ហើយពួកគេបានពិនិត្យ មើលកម្លាំង ការពារជាតិ របស់ប្រទេសចំនួន១៣៧ ដើម្បីចងក្រងចំណាត់ថ្នាក់ ដោយផ្អែកលើកត្តា ជាច្រើនរួមមានថវិកា យោធារបស់ប្រទេសនីមួយៗ ចំនួន នាវាដឹកយន្តហោះ និងកម្លាំងពលកម្ម ។
ទាំងនេះគឺជាយោធា ដែលមានឥទ្ធិពលបំផុតទាំង១០ នៅលើពិភពលោកឆ្នាំ ២០២១ ៖

១០.ប្រទេសអាល្លឺម៉ង់ មានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន០២០៩៧ ប្រជាជនសរុបចំនួន ៨០.៤៥៧.៧៣៧ នាក់ បុគ្គលិកយោធា សរុបចំនួន ២០៨.៦៤១ នាក់ កម្លាំងយន្តហោះចំនួន ៦១៣ យន្តហោះចម្បាំងចំនួន ១២២ រថក្រោះប្រយុទ្ធចំនួន ៩០០ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន ៨១ និងថវិកាការពារជាតិចំនួន ៤៩,១ ពាន់លានដុល្លារ ។

៩.ប្រទេសតួកគី មានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០២០៨៩ ប្រជាជន សរុបចំនួន ៨១.២៥៧.២៣៩ នាក់ បុគ្គលិកយោធាសរុបចំនួន ៧៣៥.០០០ នាក់ កម្លាំងយន្តហោះចំនួន ១.០៦៧ យន្ដហោះចម្បាំងចំនួន ២០៧ រថក្រោះប្រយុទ្ធចំនួន ៣២០០ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន ១៩៤ និងថវិកាការពារជាតិ ៨,៦ ពាន់លានដុល្លារ ។

៨.ចក្រភពអង់គ្លេសមាន សមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.១៧៩៧ ប្រជាជនសរុបចំនួន ៦៥.១០៥.២៤៦ នាក់ បុគ្គលិកយោធា សរុបចំនួន ២៣៣.០០០ នាក់ កម្លាំងយន្តហោះចំនួន ៨១១ យន្តហោះចម្បាំងចំនួន ១២៩ រថក្រោះប្រយុទ្ធចំនួន ៣៣១ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន៧៦ នាវាដឹកយន្តហោះ១គ្រឿង និងថវិកា ការពារជាតិចំនួន ៤៧,៥ ពាន់លានដុល្លារ។

៧.ប្រទេសបារាំងមានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.១៥៨៤ ប្រជាជន សរុបចំនួន ៦៧.៣៦៤.៣៥៧ នាក់ បុគ្គលិកយោធាសរុបចំនួន ៣៨៨.៦៣៥ នាក់ កម្លាំងយន្តហោះចំនួន ១.២៤៨ យន្ដហោះចម្បាំងចំនួន ២៧៣ រថក្រោះប្រយុទ្ធចំនួន ៤០៦ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន១១៨ នាវាដឹកយន្តហោះ៤គ្រឿង និងថវិកាការពារជាតិ ចំនួន ៤០,៥ ពាន់លានដុល្លារ ។

៦.ប្រទេសកូរ៉េខាងត្បូងមាន សមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.១៧៦១ ប្រជាជនសរុបចំនួន ៥១.៤១៨.០៩៧ នាក់ បុគ្គលិកយោធាសរុបចំនួន៥.៨២៧.១៥០ នាក់ កម្លាំងយន្តហោះចំនួន ១.៦១៤ យន្ដហោះចម្បាំងចំនួន ៤០៦ រថក្រោះប្រយុទ្ធចំនួន ២.៦៥៤ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន១៦៦ នាវាដឹកយន្តហោះ១គ្រឿង និងថវិកា ការពារជាតិ ចំនួន ៣៨,៣ ពាន់លានដុល្លារ ។

៥.ប្រទេសជប៉ុន មានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស៖ចំណាត់ថ្នាក់សន្ទស្សន៍ថាមពលចំនួន ០.១៧០៧ ប្រជាជនសរុបចំនួន ១២៦.១២៨.១៥៦ នាក់ បុគ្គលិកយោធាសរុបចំនួន ៣០៣.១៥៧ នាក់ កម្លាំងយន្តហោះចំនួន ១.៥៧២ យន្តហោះចម្បាំងចំនួន ២៩៧ រថក្រោះប្រយុទ្ធចំនួន ១.០០៤ ទ្រព្យសម្បត្តិកងទ័ពជើងទឹកសរុបចំនួន ១៣១ នាវាដឹកយន្តហោះ៤គ្រឿង និងថវិកាការពារជាតិចំនួន ៤៧ ពាន់លានដុល្លារ ។

៤.ប្រទេសឥណ្ឌាជាប្រទេស ដែលមានប្រជាជនច្រើន ជាងគេលំដាប់ទី ២ នៅលើពិភពលោក ហើយក៏ជាប្រទេស ស្ថិតនៅលេខ ៤ ក្នុង ករណីអំណាចយោធា ៖ ចំណាត់ថ្នាក់សន្ទស្សន៍ថាមពលចំនួន ០.១០៦៥ ប្រជាជនសរុបចំនួន ១.២៩៦.៨៣៤.០៤២ នាក់ បុគ្គលិកយោធាសរុបចំនួន ៣.៦៦២.៥០០ នាក់ កម្លាំងយន្តហោះចំនួន ២.០៨២ យន្តហោះចម្បាំងចំនួន ៥២០ រថក្រោះ ប្រយុទ្ធចំនួន ៤.១៨៤ ទ្រព្យសម្បត្តិ កងទ័ពជើងទឹក សរុបចំនួន ២៩៥ នាវាដឹកយន្តហោះ១គ្រឿង ថវិកាការពារជាតិ ចំនួន ៥៥,២ ពាន់លានដុល្លារ ។

៣.ប្រទេសចិនមានសមត្ថភាព យោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ថាមពលចំនួន ០.០៦៧៣ ប្រជាជនសរុបចំនួន ១.៣៨៤.៦៨៨.៩៨៦ នាក់ បុគ្គលិកយោធាសរុបចំនួន ២.៦៩៣.០០០ នាក់ កម្លាំងយន្តហោះចំនួន ៣.១៨៧ យន្តហោះចម្បាំងចំនួន ១.២២២ រថក្រោះប្រយុទ្ធចំនួន ១៣.០៥០ ទ្រព្យសម្បត្តិកងទ័ពជើងទឹកសរុបចំនួន ៧១៤ នាវាដឹកយន្តហោះ១គ្រឿង និងថវិកាការពារជាតិចំនួន២២៤ ពាន់លានដុល្លារ ។

២.ប្រទេសរុស្ស៊ីមានសមត្ថភាពយោធាបច្ចុប្បន្ននិងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស៖ ចំណាត់ថ្នាក់សន្ទស្សន៍ថាមពលចំនួន ០.០៦៣៩ ប្រជាជនសរុបចំនួន ១៤២.១២២.៧៧៦ នាក់ បុគ្គលិកយោធាសរុបចំនួន ៣.៥៨៦.១២៨ នាក់ កម្លាំងយន្តហោះចំនួន ៤.០៧៨ យន្តហោះប្រយុទ្ធចំនួន ៨៦៩ រថក្រោះប្រយុទ្ធចំនួន ២១.៩៣២ ទ្រព្យសម្បត្តិកងទ័ពជើងទឹកសរុបចំនួន ៣៥២ នាវាដឹកយន្តហោះ១គ្រឿងគ្មានសេវាកម្ម និងថវិកាការពារជាតិចំនួន ៤៤ ពាន់លានដុល្លារ។

១.សហរដ្ឋអាមេរិកមាន សមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រជាជាតិសហរដ្ឋអាមេរិក៖
សម្រាប់សន្ទស្សន៍ថាមពលចំនួន ០.០៦១៥ ប្រជាជនសរុបចំនួន ៣២៩.២៥៦.៤៦៥ នាក់ បុគ្គលិកយោធាសរុបចំនួន ២.១៤១.៩០០ នាក់ យន្ដហោះចំនួន ១៣.៣៩៨ យន្តហោះចម្បាំងចំនួន ២.៣៦២ រថក្រោះប្រយុទ្ធចំនួន ៦.២៨៧ ទ្រព្យសម្បត្តិកងទ័ពជើងទឹកសរុបចំនួន៤១៥ នាវាដឹកយន្តហោះ ២៤ គ្រឿង និងថវិកាការពារជាតិចំនួន ៧១៦ ពាន់លានដុល្លារ ៕ដោយ៖លី ភីលីព

To Top