ព័ត៌មានអន្តរជាតិ

អ្នកជំងឺកូវីដ១៩ នៅថៃ ១០៨នាក់ស្លាប់ ខណៈអ្នកឆ្លង​ សរុបកើនដល់ ៤៥ ១៨៥នាក់

បរទេស ៖ រដ្ឋាភិបាលថៃ នៅថ្ងៃអង្គារបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ចំនួន ១ ៤៤៣ នាក់ ថែមទៀត ដែលនេះ បានបង្កើនចំនួនអ្នកឆ្លងសរុប ដែលបានបញ្ជាក់ចាប់តាំងពីការ ឆ្លងរាលដាលដល់ ៤៥ ១៨៥ ករណី។ អ្នកស្លាប់ថ្មីចំនួន ៤ នាក់ត្រូវបានរាយការណ៍ថា បានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១០៨ នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការកើនឡើងនេះគឺតិចជាងចំនួន ១,៣៩៤ ដែលបានកត់ត្រាកាលពីថ្ងៃច័ន្ទ ប៉ុន្តែទាបជាងកំណត់ត្រាខ្ពស់ នៃករណីថ្មី ១.៧៦៧ កាលពីថ្ងៃអាទិត្យ។

ក្នុងចំណោមករណីថ្មីចំនួន ១.៤៤៣នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកមាន ១.៣២៨ នាក់ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ, ចំនួន ១១៣ ត្រូវបានរកឃើញ តាមរយៈការធ្វើតេស្តិ៍ដ៏ច្រើន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top