ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ នុយក្លេអ៊ែរ អំពាវនាវឲ្យជប៉ុន កុំបញ្ចេញទឹកវិទ្យុ សកម្មហ្វូកូស៊ីម៉ា ចូលទៅក្នុងសមុទ្រ

សេអ៊ូល ៖ ក្រុមអ្នកស្រាវជ្រាវនុយក្លេអ៊ែរកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យប្រទេសជប៉ុន ដកការសម្រេចចិត្ត របស់ខ្លួន ក្នុងការបញ្ចេញ ទឹកកខ្វក់វិទ្យុសកម្មចេញ ពីរោងចក្រថាមពល នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ដោយជំរុញឱ្យមានព័ត៌មាន បន្ថែមអំពីផែនការនេះ។

ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភ ចំពោះការប្រកាសរបស់ជប៉ុន កាលពីសប្តាហ៍មុន ក្នុងការបញ្ចេញទឹកវិទ្យុ សកម្មប្រហែល ១,៣ លានតោន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ពីរោងចក្រនេះ ដោយលើកឡើងពីហានិភ័យសុខភាព ដែលអាចកើតមាន ។

ក្រុមអ្នកជំនាញនៃវិទ្យាស្ថាន ស្រាវជ្រាវ ថាមពលអាតូមិកកូរ៉េ បានឲ្យដឹងថា ប្រទេសជប៉ុន មិនបានផ្តល់ ព័ត៌មានជាក់លាក់ អំពីផែនការនេះដល់សង្គម អន្តរជាតិនោះទេ ដោយសម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់សក្តានុពល នៃការផ្លាស់ប្តូរនេះ ទៅលើប្រទេស កូរ៉េខាងត្បូង ដែលនៅជិតខាង។

ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា“ រដ្ឋាភិបាលជប៉ុន គួរតែដកផែនការរបស់ខ្លួន ក្នុងការបញ្ចេញទឹកកខ្វក់ វិទ្យុសកម្មទៅក្នុង សមុទ្រ” ។

ក្រុមអ្នកជំនាញបាន ឲ្យដឹងថា“ ដើម្បីទស្សទាយវិទ្យាសាស្រ្ត អំពីពេលវេលា និងទំហំនៃផលប៉ះពាល់ ដែលការបញ្ចេញ ទឹកនឹងជះឥទ្ធិពល ដល់ប្រទេសកូរ៉េខាងត្បូង មានតម្រូវការបន្ទាន់ ដើម្បីទទួលបានទិន្នន័យ ស្តីពីទឹកកខ្វក់ ដែលបានបញ្ជាក់ ដោយសហគមន៍អន្តរជាតិ” ។

ក្រសួងវិទ្យាសាស្ត្រកូរ៉េខាងត្បូង បានឲ្យដឹងផងដែរ ថា ខ្លួននឹងធ្វើការវិភាគយ៉ាងឆាប់ រហ័សអំពីផលប៉ះពាល់ នៃការបញ្ចេញទឹក នឹងមានលើប្រទេស កូរ៉េខាងត្បូង នៅពេលដែលជប៉ុន បង្កើតផែនការលម្អិត៕
ដោយ ឈូក បូរ៉ា

To Top