បរទេស៖ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃនេះបានប្រកាសអះអាងថា លោកមានបំណងដាក់ ពង្រាយកងទ័ពជើងទឹក របស់ខ្លួនដែលមានបូករួម ទាំងនាវាចម្បាំងផង ទៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីធានាឲ្យបាននូវការ ទាមទារ យកផ្នែកមួយនៃតំបន់ទឹក ដែលសំបូរទៅដោយ ប្រេងកាតនេះ ជារបស់ខ្លួន។

លោក Duterte ដែលហាក់ដូចជាមិនទំនោរ ទៅរកចិនតាំងតែ ពីពេលឡើងកាន់អំណាចដំបូង កាលពីឆ្នាំ២០១៦ កំពុងតែប្រឈមមុខ ទៅនឹងការរិះគន់ កាន់តែច្រើន ឡើងពីសំណាក់ពលរដ្ឋ ក្នុងប្រទេសជុំវិញ បញ្ហាតទល់ ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង ជាពិសេសសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ដែនសមុទ្រ រួមគ្នា រវាងហ្វីលីពីននិងចិន។

ការកើនឡើងនៃកំដៅពីសំណាក់ពលរដ្ឋហ្វីលីពីន ចុងក្រោយនេះ បានកើតឡើងកាលពីខែមុន នៅពេលដែលគេបានមើលឃើញថា នាវារបស់ចិន ជាច្រើនរយគ្រឿង បានលេចវត្តមាន ឡើងនៅក្នុងតំបន់កោះ Spratly ដែលជាទីកន្លែង កំពុងរងការទាមទារ ដោយបណ្តាប្រទេសមួយចំនួន បូករួម ទាំងហ្វីលីពីន និងចិនផងនោះ។
រដ្ឋាភិបាលប៉េកាំង ជាការឆ្លើយតម ពីសំណាក់រដ្ឋាភិបាលហ្វីលីពីន គឺតែងតែបដិសេធ នូវការទាមទា របស់ហ្វីលីពីន ក្នុងការនាំយកទូកទាំងនោះ ត្រឡប់ទៅវិញ ដោយចិនបានបញ្ជាក់ថា ពួកគេត្រឹមតែជាទូកនេសាទ ខណៈដែលហ្វីលីពីន បានអះអាងថា នាវាឃ្លាំមើល ដែនសមុទ្ររបស់ចិន៕
ប្រែសម្រួល៖ស៊ុនលី
