បរទេស ៖ យោងតាមសេចក្តី រាយការណ៍ របស់កូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបង្កើនការ នាំចូលទំនិញពីប្រទេសចិន ដែលរួមមានទាំងទំនិញសំខាន់ៗ និងជីគីមីផងដែរ ។
ទិន្នន័យពីរដ្ឋបាលទូទៅ នៃពន្ធគយចិន បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញជាង១២,៩លានដុល្លារ ពីប្រទេសចិន នៅក្នុងខែមីនា ជាចំនួនកើនឡើងដ៏ធំពី៣.០០០ដុល្លារក្នុងខែកុម្ភៈ ។ ទិន្នន័យក្នុងខែមីនា បង្ហាញថា ការនាំចូលរបស់កូរ៉េខាងជើង នូវទំនិញពីប្រទេសចិន បានកើនលើស១០ដុល្លារ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល៦ខែ ។
ប្រភពពីកាសែតកូរ៉េខាងត្បូង យុនហាប់ បានប្រាប់ថា វាទំនងជាទីក្រុងព្យុងយ៉ាង អនុញ្ញាតក្នុងការដឹកជញ្ជូនជីគីមី ក្រោយបិទព្រំដែន អស់ពេលជាងមួយឆ្នាំ ហើយកាលពីឆ្នាំមិញនេះ ទីភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ច របស់ក្រសួងកសិកម្មអាមេរិក បាននិយាយថា ពលរដ្ឋកូរ៉េខាងជើងភាគច្រើន កំពុងតែរប្រឹងប្រែងជាខ្លាំង ជាមួយអសន្តិសុខ ស្បៀងអាហារ ។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍ អំពីការកើនឡើងខ្លាំង ក្នុងការនាំទំនិញចូល ពីប្រទេសចិននេះ គឺត្រូវបានបង្ហាញឡើង ក្រោយអ្នកវិភាគចិនមួយរូប បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែត្រៀម រៀបចំសម្រាប់ការដាំដុះ នារដូវផ្ការីក៕
ប្រែសម្រួល៖ប៉ាង កុង