ព័ត៌មានអន្តរជាតិ

យោធា៖ ប្រធានាធិបតីឆាដ ដែលកាន់អំណាច ៣០ឆ្នាំ បានស្លាប់នៅក្នុងសមរភូមិ ជាមួយក្រុមឧទ្ទាម

បរទេស៖ វិទ្យុជាតិរបស់រដ្ឋ អាហ្វ្រិកកណ្តាល បានផ្សាយថា លោក driss Déby ប្រធានាធិបតី ដែលកាន់អំណាចយូរឆ្នាំ របស់ប្រទេសឆាដ បានទទួលមរណភាពហើយ។

សេចក្តីថ្លែងការណ៍មួយ ពីយោធាបាននិយាយថា មេដឹកនាំវ័យ ៦៨ឆ្នាំ ដែលកាន់អំណាចអស់រយៈពេល ៣០ ឆ្នាំរូបនេះ ត្រូវបានសម្លាប់នៅលើសមរភូមិ បន្ទាប់ពីរងការវាយប្រហារពីក្រុមឧទ្ទាម ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Déby កាលពីសប្តាហ៍មុនបានឈ្នះអាណតិ្តទី ៦ នៃការបោះឆ្នោតប្រធានាធិបតី។
ការស្ទង់មតិនេះ បានជំរុញឱ្យមានការឈ្លានពានមួយ ដោយក្រុមឧទ្ទាម ដែលមានមូលដ្ឋាន នៅលីប៊ី ដែលមានឈ្មោះថា កម្លាំងដើម្បីការផ្លាស់ប្តូរ និង សុខដុម នៅប្រទេសឆាដ (Fact) ដែលមន្ត្រីយោធា បាននិយាយថា ត្រូវបានគេបណ្តេញចេញ នៅចុងសប្តាហ៍។

ក្រុមមន្រ្តីបាននិយាយថា អ្នកនយោបាយជើងចាស់ នឹងមិនផ្តល់សុន្ទរកថាជ័យជំនះ បន្ទាប់ពីការបោះឆ្នោតនោះទេ ពីព្រោះគាត់បានធ្វើដំណើរ ទៅជួរមុខ ដើម្បីទទួលបន្ទុក ប្រតិបត្តិការយោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top