សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ការសិក្សាថ្មីមួយដែលបង្ហាញដោយរដ្ឋាភិបាលនៃប្រទេសឈីលី បានប្រកាសឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ដែលបានផលិតឡើងដោយក្រុមហ៊ុន Sinovac Biotech Ltd របស់ប្រទេសចិន គឺមានប្រសិទ្ធិភាព៨០ភាគរយប្រឆំាងនឹងការស្លាប់ដោយសសារជំងឺ ។
ការសិក្សាបានប្រកាសដោយរដ្ឋាភិបាលឈីលី កាលពីថ្ងៃសុក្រថា វ៉ាក់សាំង Sinovac ក៏មានប្រសិទ្ធិភាព៦៧ភាគរយក្នុងការទប់ស្កាត់ការកើតចេញរោគសញ្ញាជំងឺដែលឆ្លងរោគ ហើយ៨៥ភាគរយមានប្រសិទ្ធិភាពនៅក្នុងការទប់ស្កាត់ការព្យាបាលនៅមន្ទីរពេទ្យ និង៨៩ភាគរយ ទប់ស្កាត់អ្នកជំងឺដែលចូលមកសម្រាកព្យាបាលនៅអង្គភាពថែទាំជំងឺ ។
លោក Rodrigo Yanez អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឈីលី ដែលជាអ្នកជំរុញឲ្យមានកិច្ចព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន Sinovac ក្នុងនាមជាម្ចាស់ផ្ទះនៃការធ្វើកាវិនិច្ឆ័យអំពីប្រសិទ្ធិភាពរបស់វ៉ាក់សាំង បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា ទិន្នន័យបានបង្ហាញថា ឈីលី បានធ្វើការវិនិច្ឆ័យ “ត្រឹមត្រូវពិតប្រាកដដូច្នេះមែន” ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Yanez បានបញ្ជាក់ថា “វាជាល្បែងមួយដែលអ្នកផ្លាស់ប្តូរសម្រាប់វ៉ាក់សាំង ហើយខ្ញុំគិតថា វាឲ្យសច្ចាប័ននៅលើក្រាហ្វិកយ៉ាងប្រាកដដែលបានពិភាក្សាទៅលើប្រសិទ្ធិភាពរបស់ខ្លួន”៕
ដោយ៖ ម៉ៅ បុប្ផាមករា