ព័ត៌មានអន្តរជាតិ

ប៉ូលីសអាល្លឺម៉ង់ បាញ់ឧស្ម័នបង្ហូរ ទឹកភ្នែកលើបាតុករ តវ៉ារាប់ពាន់នាក់ ដែលប្រឆាំងនឹងច្បាប់វីរុសជាតិ

បរទេស ៖ ប៉ូលីសបានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែក នៅពេលពួកគេព្យាយាម បំបែកក្រុមអ្នក តវ៉ារាប់ពាន់នាក់ ដែលធ្វើបាតុកម្ម នៅទីក្រុងប៊ែរឡាំង របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធប្រឆាំង នឹងច្បាប់មេរោគជាតិ, នេះបើយោងតាមអ្នកយកព័ត៌មាន វីដេអូរបស់ AFP នៅកន្លែងកើតហេតុ។

យោងតាមសារព័ត៌មាន BARRON’S ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសបាននិយាយថាមនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ ពីពួកគេបានព្យាយាមវាយប្រហារមន្ត្រី។

ច្បាប់វីរុសជាតិនេះកំពុងត្រូវបានពិភាក្សា នៅក្នុងសភាជាន់ទាប Bundestag ដោយត្រូវបានគេដឹងថា វិធានការជាតិតឹងរឹងជាងមុន រួមទាំងបម្រាមគោចររយៈពេលយប់ នៅក្នុងតំបន់ដែលមានអត្រាឆ្លងខ្ពស់។

សូមបញ្ជាក់ កាលពីថ្ងៃពុធសភាអាល្លឺម៉ង់ បានអនុម័តវិសោធនកម្មច្បាប់ដ៏ចម្រូង ចម្រាសមួយដើម្បីផ្តល់អំណាច ដល់រដ្ឋាភិបាល របស់អធិការបតី លោកស្រី Angela Merkel ដើម្បីអនុវត្តវិធានការប្រឆាំង នឹងមេរោគដែលមានលក្ខណៈតឹងរឹងជាងមុន ៕

To Top