ព័ត៌មានអន្តរជាតិ

អាមេរិក​ ៖ រុស្សីបង្កើនកម្លាំងទ័ព នៅក្បែរព្រំដែន អ៊ុយក្រែន ច្រើនជាងពេលណា ទាំងអស់ ចាប់ពីឆ្នាំ២០១៤មក

បរទេស ៖ អ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា ក្រុងមូស្គូគឺកំពុងបង្កើន កម្លាំងទ័ពរបស់ខ្លួនខ្លាំង មែនទែននៅតាមបណ្តោយព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីឆ្នាំ២០១៤ នៅពេលដែលរុស្សី បានលុកលុយតំបន់ Crimea ហើយពណ៍ថាវាគឺជាស្ថានភាព គួរឲ្យព្រួយបារម្ភ ។

ខណៈដែលប្រធានគោល នយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានលើកឡើងពីតួលេខ នៃទាហានរុស្ស៊ី ដែលអាចមានចន្លោះពី ១៥០ ០០០ នាក់នៅតាមព្រំដែន ជាមួយនឹងអ៊ុយក្រែន មុនពេលដែលតួលេខនេះ ត្រូវបានបញ្ជាក់សាជាថ្មី មកត្រឹមតែ ១០០ ០០០ នាក់វិញ ប៉ុន្តែបើយោង តាមការបញ្ជាក់ដោយអ្នកនាំពាក្យ ក្រសួងការពារជាតិ អាមេរិក លោកJohn Kirby គឺបានត្រឹមតែបដិសេធ ប្រាប់ពីតួលេខជាក់លាក់ ណាមួយឡើយ ។

តែទោះបីជាយ៉ាងណាក្តី លោក Kirby បានថ្លែងប្រាប់ទៅកាន់សន្និសិទ កាសែតថា តួលេខនៃយោធារុស្សី នៅទីនោះមានចំនួនច្រើនបំផុត មិនធ្លាប់មានគិតចាប់ តាំងតែពីឆ្នាំ២០១៤ ដែលវាជាលទ្ធផលនឹងបង្កើត ទៅអំពើហិង្សានិងការរំលោភបំពាន នៅលើទឹកដីនិងអធិបតេយ្យភាព របស់អ៊ុយក្រែន ។

គួរឲ្យដឹងដែរថា សង្គ្រាមនៅក្នុងតំបន់ Donbass ស្ថិតនៅក្នុង ប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកើតឡើង តាំងតែពីគ្រាដែលរុស្សីឈា្លនពាន និងលុកលុយ Crimea នោះបានឆក់យកជីវិតមនុស្ស ប្រមាណជា១៣ ០០០នាក់ និងមនុស្សប្រមាណជា១,៥លាននាក់ ត្រូវបានជន្លៀសខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top